ទេព បូព្រឹក្ស និង ជី ដេវីត សាងភាពផ្អែមល្ហែមនៅឯក្រៅប្រទេសយ៉ាងមានក្ដីសុខ

//s6.kh1.co/82/82e901b17e4cf4296e29031ce740ed850958fb5a.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ កាលពីពិធីបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញមានការវត្តមានតារាប្រុស ស្រី ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស បាននាំគ្នាទៅបុណ្យសាងកុសល ព្រមទាំងឈប់សម្រាកនិងបានជួបជុំបងប្អូនក្រុមគ្រួសារ យ៉ាងសប្បាយរីករាយ ពោរពេញទៅដោយសុភមង្គលខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ គេក៏សង្កេតឃើញថាតារាចម្រៀងដ៏មានប្រជាប្រិយភាពកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ដែលជាគូស្នេហ៍នឹងគ្នា ក៏មានដំណើរកម្សាន្តទៅកាន់ក្រៅប្រទេសក្នុងឪកាសបុណ្យភ្ជុំបិណ្ឌមើលទៅពិតជាក្ដីសុខខ្លាំងតែម្ដង។

លើសពីនេះទៅទៀតនោះ គឺលោក ជី ដេវីត និងតារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហាញពីសកម្មភាពជាច្រើនលើទឹកដីប្រទេសថៃ យ៉ាងផ្អែមល្ហែមធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន ទស្សនារួចហើយស្ទើរតែលើសជាតិស្ករ ធ្វើឲ្យមានការចាប់អារម្មណ៍មិនតិចនោះទេ។

យ៉ាងណាមិញនេះមិនមែនជាលើកទីមួយនោះទេ ដែលគូស្នេហ៍តារាចម្រៀងមួយគូនេះតែងតែទំនេរពីការងារសិល្បៈ សាកថ្មឲ្យជីវិតនូវការដើរលេងក្រៅប្រទេសបែបនេះ ។

គួររម្លឹកផងដែរថា ដោយតារាចម្រៀងដ៏មានប្រជាប្រិយភាពកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត បានបង្ហាញពីទំនាក់ទំនងរបស់ខ្លួនជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំនោះ អ្នកទាំងពីរនៅតែមិនទាន់បង្ហើបពីថ្ងៃមង្គលរបស់ខ្លួន នៅឡើយទេ ធ្វើបណ្ដាអ្នកគាំទ្រអន្ទះសារចង់ដឹងគ្រប់គ្នាតែម្ដង៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

ទេព បូព្រឹក្ស និង ជី ដេវីត ក្នុងប្រទេសថៃ  

ជី ដេវីត ក្នុងប្រទេសថៃ  
ជី ដេវីត ក្នុងប្រទេសថៃ  
ទេព បូព្រឹក្សងួន ចាន់ដេវីត
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T