Nayeon បង្ខំចិត្តហែកសំពត់ ឡើងសម្តែងលើឆាកភ្លាមៗ ព្រោះតែហេតុផលមួយ (មានវីដេអូ)

//s6.kh1.co/e8/e8cd7cf2f0532f8e0cf15b9320384c5dee373bac.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះ ក្រុមចម្រៀង Twice បានសម្តែងនៅក្នុងកម្មវីធី MBN Hero Concert ដែលពួកគេបានយកបទចម្រៀងល្បីរបស់ខ្លួនជាច្រើនមកបង្ហាញអ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែសម្រាប់ការសម្តែងលើកនេះ អ្នកគាំទ្របានចាប់អារម្មណ៍សម្លៀកបំពាក់របស់សមាជិកម្នាក់ក្នុងក្រុម TWICE គឺនាង Nayeon ដោយសំពត់របស់នាង ត្រូវបានរហែកទាំងសងខាង ដែលធ្វើឲ្យអ្នកគាំទ្រ មានការងឿងឆ្ងល់ និងមានក្តីបារម្ភចំពោះតារាស្រីរូបនាងមែនទែន។

ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាបញ្ចេញមតិរៀងៗខ្លួនអំពីបញ្ហាសម្លៀកបំពាក់របស់ Nayeon ថាតើវាជាការរៀបចំ ឬក៏យ៉ាងណា។ ម៉្យាងវិញទៀត តាមការសង្កេតរបស់អ្នកគាំទ្រមួយចំនួនទៀត បានឲ្យដឹងថា ទឹកមុខនាង Nayeon ហាក់មិនស្រស់ស្រាយទាល់តែសោះជាមួយសម្លៀកបំពាក់មួយឈុតនេះ។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីការសម្តែងរបស់ក្រុម TWICE ត្រូវបានបញ្ចប់ ផលិតកម្ម JYP Entertainmnet បានចេញសេចក្តីប្រកាសផ្លូវការភ្លាមៗទាក់ទងនឹងសម្លៀកបំពាក់របស់ Nayeon ថា៖ 

“ពួកយើងសម្រេចចិត្តហែកសំពត់របស់ Nayeon ទាំងសងខាង មុនពេលនាងឡើងសម្តែងលើឆាក ព្រោះសម្លៀកបំពាក់មួយឈុតនោះ អាចនឹងធ្វើឲ្យ Nayeon ពិបាកក្នុងការសម្តែង។ ម៉្យាងវិញទៀត Nayeon ក៏បានពាក់ខោខ្លីខាងក្នុងពណ៌ខ្មៅផងដែរ”៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Nayeon 
Nayeon 
Twice
Twice
Nayeon
Nayeon
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T