សើចរឹងពោះហ្មង ជាមួយ កុមារា ម៉េង មុន្នីរិទ្ធ ប្រឡងកម្មវិធី Cambodian Idol Junior យប់មិញ (មានវីដេអូ)

//s6.kh1.co/22/2263a73c48817fca6e27f805e89d2448eec5c102.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីយប់មិញនេះ កម្មវិធីថ្មីដែលមានឈ្មោះថា​ Cambodian Idol Junior មានការចូលរួមប្រឡងពីសំណាក់ក្មេងៗដែលពោពេញដោយសមត្ថភាពជាច្រើន ទូទាំងប្រទេសដែលមើលទៅពិតជាជក់ចិត្តខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងនោះ មហាជនបានចាប់អារម្មណ៍ទៅលើកុមារាមួយរូប ដែលមានឈ្មោះថា ម៉េង មុន្នីរិទ្ធ មានអាយុ ៧ឆ្នាំ មកពីខេត្តស្វាយរៀង ដោយរូបប្អូនបានបង្កការភ្ញាក់ផ្អើល និងធ្វើឲ្យគណកម្មការ ក៏ដូចជាមហាជនសើចចុកពោះជាមួយពាក្យសម្តីរបស់ប្អូន។

ក្នុងនោះដែរ កុមារារូបនេះ បានបកស្រាយបទចម្រៀងមួយបទ មានចំណងជើងថា “ឆ្ងាយ” សម្រាប់ការប្រឡងលើកនេះ។ ក៏ប៉ុន្តែដោយសារតែវ័យកុមារារូបនេះនៅក្មេងពេក ហើយសម្លេងរបស់ប្អូនមិនទាន់ដល់កម្រិតដែលកម្មវិធីចង់បាន ដូច្នេះហើយរូបប្អូនមិនអាចបន្តទៅវគ្គបន្ទាប់បាននោះទេ។

បើទោះជាបែបនេះក្តី ប្អូនមុន្នីរិទ្ធ នៅតែមានភាពក្លាហាន អាចឈានជើងចូលមកក្នុងកម្មវិធីនេះ និងបកស្រាយបទចម្រៀងបានយ៉ាងល្អគួរឲ្យសរសើរ ហើយមិនត្រឹមតែប៉ុណ្ណោះ កុមារារូបនេះ ក៏កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គមជាមួយពាក្យសម្តីកំប្លែងៗរបស់ប្អូនផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

កុមារា ម៉េង មុន្នីរិទ្ធ
កុមារា ម៉េង មុន្នីរិទ្ធ
កម្មវិធី Cambodian Idol Junior
កម្មវិធី Cambodian Idol Junior
កម្មវិធី Cambodian Idol Junior
កម្មវិធី Cambodian Idol Junior
កម្មវិធី Cambodian Idol Junior
កម្មវិធី Cambodian Idol Junior
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T