វីដេអូមួយកំពុងទទួលចំណាប់អារម្មណ៍ក្នុងពេលបុណ្យភ្ជុំនេះ

//s6.kh1.co/ee/eea92fc8c58b3a4be1bcb79d98553f78761561d9.png
សង្គម

 ២៦-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាន់តែកៀកថ្ងៃភ្ជុំធំ អ្នកទីក្រុងខ្លះរវល់បង្ហើយការងារដល់រកពេលធ្វើម្ហូបខ្លួនឯងទៅវត្តមិនបាន តែសម្រាប់អ្នកតាមភូមិវិញនៅតែប្រកាន់ភ្ជាប់ទំនៀមទម្លាប់ធ្វើម្ហូបយកទៅវត្តដោយខ្លួនឯងយ៉ាងខ្ជាប់ខ្ជួនហើយម្ហូបដែលគេនិយមធ្វើយកទៅវត្តគឺ ឆាមីសួរ សម្លរការី និង នំអន្សមជ្រូក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការធ្វើម្ហូបឆ្ងាញ់ៗនៅខែភ្ជុំ ពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់អ្នកភូមិ ព្រោះក្រៅពីសម្រាប់យកទៅវត្តប្រគេនលោក និងធ្វើបុណ្យចែករំលែកដល់ជនទីទាល់ក្រហើយ ក៏សម្រាប់ត្រៀមទទួលកូនៗដែលមកលេងស្រុកកំណើតដែរ។ គេសង្កេតឃើញថា ឲ្យតែដល់ភ្ជុំម្ដងៗ អ្នកម្ដាយនៅតាមខេត្តតែងរៀបចំផ្ទះយ៉ាងស្អាត និងធ្វើម្ហូប នំចំណីឆ្ងាញ់ៗ ទន្ទឹងចាំផ្លូវកូនៗ មកលេង និងញុំាបាយជុំគ្នា។ ឯកូនៗ ក៏មិនខានដែលរឿងទៅលេងស្រុកកំណើតជួបជុំគ្រួសារ និងកំដរអ្នកម្ដាយទៅធ្វើបុណ្យនោះវត្តជាមួយគ្នា។ អ្វីដែលកាន់តែពិសេសក្នុងឱកាសនេះ គឺ ការចំណាយពេលដ៏មានគុណភាពជួបជុំគ្រួសារញុំាអាហារជុំគ្នាយ៉ាងកក់ក្ដៅ បង្កើតនូវអនុស្សាវរីយ៍ល្អ ព្រោះនេះហើយជាឱកាសឈប់សម្រាករយៈពេលយូរដែលអំណោយផលខ្លាំងសម្រាប់អ្នកមានស្រុកកំណើតឆ្ងាយៗ។

តោះ! មកមើលអ្នកម្តាយ ៣រូបរៀបរាប់ទាំងរំភើបរីករាយពីរបៀបធ្វើ ឆាមីសួរ សម្លរការី និង នំអន្សមជ្រូក ត្រៀមទទួលភ្ជុំ ខាងក្រោយ៖ 

Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T