ខនសឺតសុខៗ Wonyoung សមាជិក IZ*ONE សុំចេញទៅផ្ទះមុនគេ ដោយសារតែគោរពតាមច្បាប់មួយក្នុងប្រទេស

//s6.kh1.co/eb/eb781378e0126d47e8dcc59753e4b46fda4f35e0.jpg
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ជប៉ុន៖ កាលពីម្សិលមិញនេះ ក្រុមចម្រៀងកូរ៉េដ៏ល្បី IZ*ONE បានធ្វើការប្រគំតន្ត្រីរបស់ខ្លួនជាលើកដំបូងក្នុងប្រទេសជប៉ុន ដែលមានឈ្មោះថា “EYES ON ME” ធ្វើឡើងក្នុងរោងមហោស្រព Saitama Super Arena។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រគំតន្ត្រីនោះដែរ ក្រុម IZ*ONE ត្រូវសម្តែងលើឆាករយៈពេល ២ម៉ោង ដែលពួកគេបានច្រៀងចម្រៀងល្បីៗរបស់ខ្លួនជាច្រើន ដោយក្នុងនោះ ក៏មានបទ “Vampire” ដែលជាបទថ្មីរបស់ពួកគេផងដែរ។

ក៏ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នៅពេលជិតចប់កម្មវិធីប្រគំតន្ត្រីនោះទៅហើយ ស្រាប់តែសមាជិកមួយរូបគឺនាង Wonyoung បានសុំចេញពីកម្មវិធីទៅផ្ទះមុនគេ ហើយរូបនាងមិនបានច្រៀងបិទកម្មវិធីជាមួយក្រុមនោះទេ។

ក្នុងនោះដែរ រឿងរ៉ាវនេះបានធ្វើឲ្យមហាជនជាច្រើនងឿងឆ្ងល់ជាខ្លាំង ចំពោះការចាកចេញមុនគេរបស់នាង។ ក៏ប៉ុន្តែទាំងនេះ គឺជាច្បាប់ប្រទេសសម្រាប់តារាក្រោយវ័យ១៨ឆ្នាំគ្រប់រូប ព្រោះថាក្នុងច្បាប់ប្រទេសកូរ៉េ បានចែកថា “ធានានៃការសម្រាកនិងការគេង” សម្រាប់តារាដែលមានវ័យក្រោម១៨ឆ្នាំ។ ដូច្នេះហើយនាង Wonyoung ទើបតែមានអាយុ ១៥ ឆ្នាំ រូបនាងត្រូវតែចេញពីការប្រគំតន្ត្រីម៉ោង ៩ ព្រោះថារាល់សកម្មភាពរបស់ពួកគេនឹងត្រូវផ្អាកនៅម៉ោង ១០ យប់ ដើម្បីទុកពេលឲ្យពួកគេសម្រាក និងគេងឲ្យបានគ្រប់គ្រាន់។

ទោះជាយ៉ាងណាក្តី ទាំងនេះគឹជាច្បាប់សម្រាប់ប្រទេសកូរ៉េ ក៏ប៉ុន្តែបើទោះជាការប្រគំតន្ត្រីនេះក្នុងប្រទេសជប៉ុនក្តី ក៏ច្បាប់នេះ នៅតែអនុវត្តដែរ ព្រោះថាក្នុងប្រទេសជប៉ុន ក៏ប្រកាន់ភ្ជាប់ច្បាប់នេះដូចគ្នា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Wonyoung
Wonyoung
Wonyoung
Wonyoung
Wonyoung ក្នុងការប្រគំតន្ត្រី
Wonyoung ក្នុងការប្រគំតន្ត្រី
Wonyoung ក្នុងការប្រគំតន្ត្រី
Wonyoung ក្នុងការប្រគំតន្ត្រី
Wonyoung ក្នុងការប្រគំតន្ត្រី
Wonyoung ក្នុងការប្រគំតន្ត្រី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T