ក្រោយលែងលះជាមួយ Angelina Jolie ពេលនេះស្រាប់តែលេចឮដំណឹងថា Brad Pitt កំពុងតែទាក់ទងជាមួយនឹង អ្នកច្នៃម៉ូតស្រីម្នាក់ទៀត!

//s6.kh1.co/bd/bd45ed0d7cbb858c722944bcabefbdd817640cd9.jpg
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ បន្ទាប់​ពីរយៈពេល​៣​ឆ្នាំ​ នៃកា​រលែង​លះគ្នា​ជាមួយ​តារាសម្តែង​ស្រី​​ល្បីឈ្មោះ​ Angelina Jolie រួចមក​ ពេល​នេះ​ស្រាប់តែលេចឮ​នូវពាក្យ​ចចាមអារ៉ាមថា​ Brad Pitt កំពុង​តែ​មាន​ការទាក់ទង​ស្នេហា ជាមួយនឹង​អ្នកច្នៃ​ម៉ូតគ្រឿង​អលង្កា​ដ៏ល្បី ​Sat Hari Khalsa ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​បើ​យោង​តាម ​Us Weekly បាន​បញ្ជាក់​ថា ពួកគេ​​​មិន​មែនទើបតែមានការ​ទាក់​ទងគ្នា​​នោះ​ទេ។ ជាក់​ស្តែង ពាក្យ​ចចាម​អារ៉ាមរវាង​ពួកគេ​ទាំង​ពីរ​ គឺបានលេចឮតាំង​ពីឆ្នាំ​២០១៨​ មកម្ល៉េះ បន្ទាប់​ពី​បែក​ធ្លាយ​រូប​របស់​ពួកគេ​នៅ​ឯ Silverlake Conservatory ក្នុង​​កម្ម​វិធី Music Gala កាល​ពីពេល​កន្លងមក។

ក្នុ​ងពេល​នោះ​គេឃើញ​ថា ​ពួកគេ​ទាំង​ពីរ​បាន​ចំណាយ​ពេល ​នៅ​ពេល​យប់​អង្គុយ​ជាមួយ​គ្នា សើច​ រួម​ទាំង​និយាយ​គ្នា​យ៉ាង​ជិតស្និទ្ធ​ទៀត​ផង។ ក៏​ប៉ុន្តែ​ទោះ​យ៉ាងណា បើ​​តាម​ប្រភព​ខាង​ក្នុង​បាន​ឲ្យ​ដឹង​ថា​ ពួកគេ​ទាំង​ពីរ​ពេល​នេះ​ គឺមាន​ទំនាក់​ទំនង​ត្រឹម​ជា​មិត្ត​ភក្តិ​នឹង​គ្នា​តែ​ប៉ុណ្ណោះ​ មិន​មាន​អ្វីលើ​ស​ពី​នេះ​ច្រើន​ទៀត​នោះ​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារាសម្តែង​ប្រុស​វ័យ​ ៥៤​ឆ្នាំ​រូប​នេះ ​គឺ​ធ្លាប់​បាន​រៀប​ការចំនួន​ ២​លើក រួច​មក​ហើយ​។ ​លើក​ទី​មួយ​នោះ​គឺ​ ជា​មួយ​ Jennifer Aniston ក៏​ប៉ុន្តែ​មង្គលការ​របស់​ពួកគេ ​បាន​ត្រឹម​តែ​៥​ឆ្នាំ​ ក៏​បាន​ចែក​ផ្លូវ​គ្នា​ទៅ​វិញ។ បន្ទាប់​មក​ Brad Pitt ក៏​បានទាក់ទង ​និង​សម្រេច​ចិត្ត​រៀប​ការ​ជា​មួយ ​តារាសម្តែ​ងស្រី​ Angelina Jolie ។ ក៏​ប៉ុន្តែ​ជីវិត​អាពាហ៍ពិពាហ៍​របស់ពួកគេ ​ក៏​បាន​បញ្ចប់​ទៅ​វិញ ​ត្រឹម​រយៈពេល​តែ​២​​ឆ្នាំ​៕ ​

Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
Brad Pitt និង​Jennifer Aniston
Brad Pitt និង​Jennifer Aniston
Brad Pitt និង​Angelina Jolie
Brad Pitt និង​Angelina Jolie
Brad Pitt និង​Sat Hari Khalsa
Brad Pitt និង​Sat Hari Khalsa
Brad Pitt និង​Sat Hari Khalsa
Brad Pitt និង​Sat Hari Khalsa
Brad Pitt និង​Sat Hari Khalsa
Brad Pitt និង​Sat Hari Khalsa
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T