កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្ររបស់ក្រុម Red Velvet ច្បាស់ជាជ្រាបហើយថា ចាប់តាំងពីក្រុមនេះ លេចមុខដំបូងក្នុងសិល្បៈ គេតែងសង្កេតឃើញថា សមាជិកក្នុងក្រុម នាង Irene តែងតែទុកសក់វែងជានិច្ច។ ហើយស្ទាយ៍សក់វែងមួយបែបនេះ បានធ្វើឲ្យសម្រស់តារាស្រីរូបនេះកាន់តែលេចធ្លោ និងស្រស់ស្អាតខ្លាំងមែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ នាង Irene បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះ មានសក់ខ្លី ហើយបែរជាខូចខ្លាំង ដែលមើលទៅពិតជាគួរឲ្យព្រួយបារម្ភមែនទែន។
ក្រោយពីឃើញបែបនេះ អ្នកគាំទ្របានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនោះទេ ព្រោះមិននឹកស្មានថា សក់របស់នាង Irene បែរជាខូចនិងខ្លីខ្លាំងបែបនេះសោះ។
ម៉្យាងវិញទៀត បើតាមប្រភពមួយចំនួនបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យសក់របស់នាង Irene ប្រែជាបែបនេះ ក៏ព្រោះតែមួយរយៈនេះនាងមានការងារមមាញឹកខ្លាំង ដែលតម្រូវឲ្យនាងផ្លាស់ប្តូរស្ទាយ៍នៃម៉ូដសក់ជាញឹកញាប់។
ទោះជាយ៉ាងណាក្តី អ្នកគាំទ្រនៅតែនិយាយថា បើទោះជាសក់របស់ នាង Irene ទៅជាបែបនេះក្តី ក៏សម្រស់របស់នាង នៅតែស្រស់ស្អាត និងទាក់ទាញដដែល៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?