Miley Cyrus ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភ ក្រោយឃើញសភាពនាងស្គមស្គាំងជាងមុន

//s4.kh1.co/07/07101aa7774fed7e5fc72c098a5b09d03140ffc4.jpg
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អាមេរិក៖ បើ​ទោះបីជា Miley Cyrus ​ទទួល​បានភាព​​ជោគ​ជ័យ ​ក្នុង​អាជីព​ជា​តារាចម្រៀង​របស់​នាង​យ៉ាងណាក្តី​ ក៏​ប៉ុន្តែ​បើ​ឯក​មកមើល​ពី​ជីវិត​ស្នេហា​របស់​តារាស្រី​វ័យ​ ២៦​ឆ្នាំ​រូប​នេះ​វិញ ​ហាក់​ដូច​ជា​មិន​សម​ប្រកប​ និង​ជោគជ័យ ​ដូច​ជា​ជីវិត​សិល្បៈរបស់​នាង​ទាល់​តែ​សោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាចម្រៀង​ស្រី​ដ៏​ល្បី​ Miley Cyrus ត្រូវ​បាន​អ្នកគ្រប់​គ្នា​ដឹង​ថា​ នាងទើប​តែ​បាន​សម្រេចចិត្ត​លែង​លះ ​ជា​មួយ​ប្តី​របស់​នាង​គឺ ​Liam Hemsworth បន្ទាប់​ពី​ពួកគេ​បាន​ស្រលាញ់​គ្នារាប់​ឆ្នាំ​។ ពោល​គឺ​Miley Cyrus បែរ​ជា​មកសម្រេចចិត្ត​ ស្រលាញ់​គូស្នេហ៍​ភេទ​ដូច​គ្នាទៅ​វិញ​​ ក៏​ប៉ុន្តែ​ហាក់​មិន​គាប់​ប្រសើរ​នោះ​ទេ។

ជាក់​ស្តែង​ កាល​ពេល​ថ្មី​នេះ បាន​លេច​ឮ​ដំណឹង​ថា​ ទំនាក់​ទំនង​រវាង​នាង​និង​គូស្នេហ៍​ស្រី​វ័យ​ក្មេង ​ដែល​មាន​ឈ្មោះ​ថា​ Kaitlynn Carter គឺ​ត្រូវ​បា​ន​ចែក​ផ្លូវគ្នា​ទៅ​ហើយ ក្រោយ​​ពី​មាន​ការ​ទាក់ទងគ្នា ​បាន​ត្រឹម​តែមួយ​ខែតែ​​ប៉ុណ្ណោះ។ ​

យ៉ាង​ណាមិញ បន្ទាប់​ពី​បរាជ័យ​ក្នុង​រឿង​ស្នេហា​ផ្ទួន​ៗ ​ពេល​នេះ ​Miley Cyrus បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់នាង ​មាន​ការព្រួយបារម្ភជាថ្មី​អំ​ពី​សុខ​ភាព​របស់​នាង​យ៉ាងខ្លាំង​ បន្ទាប់​ពី​បាន​ឃើញ​នាង​បង្ហោះ​រូបភាពប៉ុន្មាន​សន្លឹក​ ក្នុង​ដំណើរកម្សាន្ត​របស់នាង​នាពេលថ្មី​ៗ​នេះ។

បើ​មើល​តាម​រយៈរូប​ប៉ុន្មាន​សន្លឹក​នោះ ​គេ​ឃើញថា Miley Cyrus គឺ​ហាក់​ដូច​ជាមាន​សភាព​​ស្គម​ ជា​ង​កាល​ពី​ពេល​មុន​យ៉ាងខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំ​ទ្រ​របស់​នាង​បារម្ភ​​ថា ​នាង​ពិបាក​​ទទួល​យក​បាន​នូវរាល់ការ​ឈឺចាប់​ផ្ទួន​បែប​នេះ៕  

Miley Cyrus
Miley Cyrus
Miley Cyrus និងLiam Hemsworth
Miley Cyrus និងLiam Hemsworth
Miley Cyrus និងKaitlynn Carter
Miley Cyrus និងKaitlynn Carter
រូប​ដែល​Miley Cyrus ទើ​បតែ​បង្ហោះ​ក្នុង​ពេល​ថ្មី​ៗនេះ

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T