ឈ្នះ Villareal មែនពិតតែ Barcelona ជួបទុក្ខវិបត្តិធ្ងន់ធ្ងរមួយ

//s5.kh1.co/a0/a0f85ff9ba3ebcf27ade5de72b1cc4901bb66903.jpg
កីទ្បា

 ២៥-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះក្រុមអ្នកបុណ្យ Barcelona បានបើកទ្វារកីឡដ្ឋាន Camp Nou ស្វាគមន៍ក្រុម Villareal ដែលការប្រកួតបញ្ចប់ទៅដោយ Barcelona យកឈ្នះ Villareal ក្នុងលទ្ធផល២-១ ដែល Barcelona ទទួលបាន៣ពិន្ទុបន្ថែមឈរក្នុងចំណាត់ថ្នាក់លេខ៤ តាមពីក្រោយក្រុមលេខ១ Granada ១ពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាពួកគេទទួលបានជ័យជម្នះកាលពីយប់មិញក៏ពិតមែនប៉ុន្តែ Barcelona មិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេដោយបាត់បង់កីឡាករសំខាន់១រូបគឺកីឡាករ Lionel Messi ដោយសាររបួស។

Messi រងរបួសក្នុងការប្រកួតទល់នឹងក្រុម Villareal
Messi រងរបួសក្នុងការប្រកួតទល់នឹងក្រុម Villareal

Messi ត្រូវបានផ្លាស់ប្ដូរចេញនៅនាទីទី៤៦ ក្រោយ ESPN បានបញ្ជាក់ថា Messi ហាក់រងរបូសសាច់ដុំភ្លៅក្បែរក្រលៀន ដោយត្រូវបានជំនួសដោយកីឡាករ Ousman Dembele។

Messi នឹងក្លាយជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុមលោក Valverde ដោយកន្លងទៅនេះយើងអាចមើលឃើញជាក់ស្ដែងថា Barcelona ហាក់ធ្វើមិនសូវបានល្អពេលគ្មានវត្តមាន Messi ដោយ Barcelona ឈ្នះតែម្ដងគត់ក្នុងចំណោម៨ប្រកួតចុងក្រោយដោយគ្មាន Messi ៕

៨ប្រកួតចុងក្រោយរបស់ Barcelona លេងដោយគ្មាន Messi
៨ប្រកួតចុងក្រោយរបស់ Barcelona លេងដោយគ្មាន Messi

ប្រភព៖ Bleacherreport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T