បើកបង្ហាញសម្រស់ កាលពីក្មេង ឈូឈូ ភ្នែកមូលក្រឡង់ ស្អាតតាំងតែពីតូច!

//s5.kh1.co/16/16277bd73f3ce603cfc7775bc9328640c5cb5777.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ មកទល់នឹងពេលនេះឃើញថា តារាសម្តែងវ័យក្មេងប្អូនស្រីអាង សុជាតា ហៅឈូឈូ កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង លេចមុខថតស្ពត សម្អាងការ និងរឿងភាគកុន ជាច្រើនគួរឲ្យកត់សម្គាល់ ដោយសារតែសមត្ថភាពល្អរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែបើងាកមកមើលសម្រស់របស់តារាស្រីរូបនេះនាពេលបច្ចុប្បន្នវិញ ក៏កាន់តែស្អាតប្លែកខ្លាំងឡើង ជាមួយនឹងការតែងខ្លួនបែបយុវវ័យស៊ីវិល័យ មើលទៅទាក់ភ្នែក និងស្រស់ស្អាតគ្រប់ពេល។ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបនេះស្រាប់តែបង្ហោះរូបភាពនៅក្មេងរបស់នាងមួយសន្លឹក ធ្វើឲ្យអ្នកគាំទ្រមិននឹកស្មានគ្រប់គ្នា។

ដោយក្នុងនោះឃើញថា មុខមាត់កាលពីក្មេងរបស់នាងពិតជាស្រស់ស្អាតខ្លាំង ភ្នែកមូលក្រឡង់ មុខមាត់គួរឲ្យក្នាញ់តែម្តង រីឯសម្រស់ពីបច្ចុប្បន្ននេះកាន់តែស្អាត ទម្រង់មុខប្រែជាV ស្របពេលដែលអាយុមិនទាន់១៨ឆ្នាំស្រួលបួលផងនោះ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រពិតជាសរសើរដល់នាង ក្រោយឃើញរូបសម្រស់ដ៏ស្អាតតាំងតែពីក្មេង ខណៈពេលដែលបច្ចុប្បន្ននាងកាន់តែធំពេញវ័យស្អាតខ្លាំងឡើង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 
អាង សុជាតា 
អាង សុជាតា  កាលពីក្មេង
អាង សុជាតា  កាលពីក្មេង
អាង សុជាតា (ឈូឈូ)
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T