អ្នកណាមិនស្រណោះបើ សង ស៊ីធឿន ពោលពាក្យបែបនេះទៅកាន់មិត្តប្រុស ដែលទើបតែទទួលមរណភាព!

//s4.kh1.co/f9/f9ea6d67c2e0ee38978c1bef3d5fe1f3f2206975.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើនបានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះតារាសម្ដែងស្រីវ័យក្មេងដែលទើបរះថ្មី លើវិថីសិល្បៈកញ្ញា សង ស៊ីធឿន បានជួបរឿងអកុសល ដោយមិត្តប្រុសរបស់នាង ដែលជិតនឹងភ្ជាប់ពាក្យនឹងគ្នា បានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបាត់បង់ជីវិត ធ្វើឲ្យអ្នកប្រើបណ្ដាញសង្គម សម្ដែងអារម្មណ៍សោកស្ដាយគ្រប់គ្នាតែម្ដង។
 លើសពីនេះទៅទៀតនោះ តារាសម្ដែងស្រីវ័យក្មេងរូបនេះ ក៏តែងតែបង្ហាញពីសេចក្កីនឹករលឹករបស់ខ្លួន ទៅគូស្នេហ៍របស់នាង នៅលើបណ្ដាញសង្គមហ្វេសប៊ុក ជារឿយៗ។
ជាក់ស្ដែង កាលពីម្សិលមិញតារាសម្ដែងស្រី និងជាតារាម៉ូដែលកញ្ញា សង ស៊ីធឿន បានបង្ហោះសារនឹងរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្នុងថ្ងៃកាន់បិណ្ឌទី១១ ដោយបានសរសេរថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«សូមឧទិ្ទសកុសលផលបុណ្យដែរអូនបានធ្វើជូនដល់បងផង ឆ្នាំមុនយើងទៅវត្តជាមួយគ្នាឆ្នាំនេះបែរជាអូនមកធ្វើបុណ្យហើយឧទិ្ទសជូនបងទៅវិញ ហ៊ឹម......បិណ្ឌ១១វត្តទី៦»

បន្ទាប់បានឃើញបែបនេះ គេសង្កេតឃើញថាតារាស្រីវ័យក្មេងរូបនេះ មានស្នេហ៍ស្មោះខ្លាំងមែនទែន ទៅលើមិត្តប្រុស។ គូររម្លឹកផងដែរ ដោយទំនាក់ទំនងស្នេហារបស់កញ្ញា សង ស៊ីធឿន និងមិត្តប្រុសរបស់ខ្លួន មានភាពស្និទ្ធស្នាលខ្លាំង ព្រមទាំងមានអនុស្សាវរីយ៍ជាច្រើននោះ ធ្វើឲ្យ នាង  មិនអាចងាយនឹងកាត់ចិត្តបានភ្លាមៗនោះទេ ៕
 តោះកុំឲ្យខាតពេលទៅទស្សនារូបភាពទាំងអស់គ្នា៖

សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន
សង ស៊ីធឿន  និងគូស្នេហ៍
សង ស៊ីធឿន  និងគូស្នេហ៍
សង ស៊ីធឿន  និងគូស្នេហ៍
សង ស៊ីធឿន និងគូស្នេហ៍
សង ស៊ីធឿន  និងគូស្នេហ៍
សង ស៊ីធឿន និងគូស្នេហ៍
សំណេររបស់ សង ស៊ីធឿន 
សំណេររបស់ សង ស៊ីធឿន 
សង ស៊ីធឿន
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T