នៅ​ចាំ​ពួកគេ​បាន​ទេ? តារាទាំងនេះ ទទួលបានប្រជាប្រិយភាព តាំងពីចូលប្រឡូកដំបូង ដល់បច្ចុប្បន្នក៏នៅតែខ្លាំង

//s5.kh1.co/4d/4dbb54d2d782e7c016202421be4eba68acd3d92e.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ពេល​វេលា​ពិត​ជា​ដើរទៅ​​ លឿន​ខ្លាំង​ណាស់ ថ្ងៃ​មុន​ទើប​តែ​ជា​កូន​ក្មេងសោះ​ តែ​ពេល​នេះ​តារា​ប្រុស​ស្រី​ក្មេង​ៗ​ទាំងនេះ បាន​ធំពេញ​វ័យ​​​​ក្លាយទៅ​ជា​ តារាសម្តែង​ដ៏ឆ្នើម​ក្នុង​វិស័យ​ភាព​យន្ត ​របស់​កូរ៉េខាងត្បូង​នោះ​ ពេល​បច្ចុប្បន្ន​នេះ​ទៅ​ហើយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិត​ណាស់អ្នកដែល​ធ្លាប់ ​​ទស្សនា​រឿង​ភាគដែល​តារា​ក្មេង​ៗទាំង​នេះ ធ្លាប់​បាន​សម្តែង​ ​ប្រាកដជា​ មាន​អារម្មណ៍​ថា​ អ្វី​ៗ​ហាក់​ដូច​ជា​កន្លងផុត​​ទៅ ​តែ​មួយ​ពព្រិច​ភ្នែក​សោះ តែពេល​នេះ​​ពួកគេ​ទាំង​ប៉ុន្មាន​ដួង​នេះ​ បានវិវត្តន៍​ខ្លួន​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ ​ពេញ​រូប​ពេញរាង​បាត់​ទៅហើយ​។ រីឯ​​​រូបសម្ពស្សវិញ​ក៏​ស្រស់​ស្អាត​និង ​ស្រស់​សង្ហាមិន​ចាញ់គ្នា​ ប៉ុន្មាន​នោះ​ដែរ​។

តោះ​ចង់​ដឹង​ថា​ពេល​នេះ​ ពួកគេ​មាន​ការ​ផ្លាស់​ប្តូរ​ ក៏​ដូច​ជា​ស្រស់​ស្អាត​ប្លែក​ខុស ​កាលពី​ពេល​ដែល​ពួកគេ ​នៅកាល​​ពី​ក្មេង​យ៉ាង​ណានោះ៕ សូម​ទៅ​ទស្សនា​រូបភាព​ទាំង​អស់គ្នា៖ 

១. Kim Saero

Kim Saero កើត​នៅឆ្នាំ​២០០០។ Saero បាន​ប្រឡូកចូល​សិល្បៈ តាំង​ពីនាង​មានវ័យ​ត្រឹម​តែ​៩​ឆ្នាំ​មក​ម្ល៉េះ​​។ ហើយ​រឿង​ភាគ​ដែល​Saero សម្តែង​ដំបូង​គេ​គឺ​រឿង ​ដែល​មាន​ចំណង​ជើង​ថា“A Brand New Life”។

Kim Saero
Kim Saero
Kim Saero
Kim Saero

២. Lee Hyunwoo

Lee Hyunwoo បាន​បង្ហាញ​ខ្លួន​ដំបូង ​ ​ក្នុង​ខែ្ស​ភាព​យន្ត​ដែល​មាន ចំណង​ជើង​ថា “Oolla Boolla Blue-jjang” ដែល​កាល​នោះ​Hyunwoo មាន​អាយុ​១១​ឆ្នាំ​។

Lee Hyunwoo
Lee Hyunwoo
Lee Hyunwoo
Lee Hyunwoo

៣. Kim Yoo-jung

​ Yoo-jung ប្រឡូក​ចូលក្នុង​កា​រសម្តែង​ដំបូង ​តាំង​តែ​ពីនាង​មាន​អាយុ​ត្រឹម​តែ​ ៤ឆ្នាំ​តែ​ប៉ុណ្ណោះ។ ហើយ​ក្នុងពេល​នោះ​Yoo-jung ក៏​បាន​ក្លាយ​ទៅ​ជា​ក្មេង ​ដែល​ជាតម្រូវការ​របស់​ផលិតករ​នានា ​​ក្នុង​ការ​សម្តែង​ក្នុង​រឿង​ភាគ ​របស់ពួកគេ​ផង​ដែរ។

Kim Yoo-jung
Kim Yoo-jung
Kim Yoo-jung
Kim Yoo-jung

៤. Yeo Jingoo

Yeo Jingoo បង្ហាញ​ខ្លួន​ដំបូង​ក្នុង​វ័យ​៨​ឆ្នាំ។ ក្នុង​ខ្សែ​ភាពយន្ត​ដែល​មាន​ ចំណង​ជើងថា “Sad Movie” ។ ហើយ​Yeo Jingoo ក៏​ជា​តារា​ប្រុស​វ័យ​ក្មេង ​ដែល​បាន​ទទួល​ពានរង្វាន់ តារាសម្តែង​ប្រុស​ថ្មី​ ល្អបំផុត​នៅ​“Blue Dragon Film Awards” ក្នុង​ចំណោម​តារា​ល្បី​ៗ ​ជា​ច្រើន​ទៀត​ផង​ដែរ។ ​

Yeo Jingoo
Yeo Jingoo
Yeo Jingoo
Yeo Jingoo

៥. Kim Sohyun

គិតមកដល់​​ពេល​នេះ​Sohyun ទើប​តែ​មាន​អាយុ​១៩​ឆ្នាំ​តែ​ប៉ុណ្ណោះ ​តែ​​នាង​បាន​គ្រង​នៅ​តំណែង ​ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន រួម​ទាំង​ជា​ម្ចាស់​ពានរង្វាន់​ រាប់​ភ្លេច​ក្នុង​ការ​សម្តែង ​របស់នាង​ទៅហើយ។ Sohyun បង្ហាញខ្លួន​ដំបូង​កាល​ពីនាង ​មាន​អាយុ​៧ឆ្នាំ ក្នុង​រឿង​ “Drama City”។​

Kim Sohyun
Kim Sohyun
Kim Sohyun
Kim Sohyun

៦. Yoo Seungho

Seungho ​បង្ហាញខ្លួនដំបូង​ក្នុ​ងនាម​ជា​ តារាសម្តែង​វ័យក្មេង​ដែល ​មាន​អាយុ​ត្រឹម​តែ​៧​ឆ្នាំ​តែ​ប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​ពេល​នេះ​រូប​គេ​បាន​ក្លា​យ​ជា ​តួឯកប្រុស​យ៉ាងសង្ហា​រ ក្នុង​ខ្សែភាពយន្ត​ ​នាពេល​បច្ចុប្បន្ន​នេះ​ទៅ​ហើយ។

Yoo Seungho
Yoo Seungho
Yoo Seungho
Yoo Seungho

៧. Kim Hyanggi

Hyanggi កើត​នៅ​ឆ្នាំ​២០០០ នាង​ចាប់ផ្តើម​អាជីព​ជា ​តារាសម្តែង​របស់​នាង​តាំង​ពី​អាយុ​៦ឆ្នាំ ក្នុង​រឿង​ “Heart Is…” ។

Kim Hyanggi
Kim Hyanggi
Kim Hyanggi
Kim Hyanggi

៨. Nam Dareum

អ្នកគ្រប់​គ្នា​ប្រាកដ​ជា ​ធ្លាប់​បាន​ឃើញ​ការសម្តែង​របស់ ​តារាប្រុស​វ័យ​ក្មេង​រូប​នេះហើយ​។ Dareum បានបង្ហាញខ្លួន​ដំបូង ​កាល​ពីឆ្នាំ​២០០៩ ក្នុង​រឿង​ភាគដ៏ល្បី​របស់​កូ​រ៉េខាងត្បូង​ ដែល​មាន​លំនាំ​ពីរឿង​ភាគចិន មាន​ចំណងជើង​ថា“Boys Over Flowers”។ ​ហើយ​មក​ដល់​ពេល​នេះ​ Dareum ក៏​កំពុង​តែ​សម្តែង​ជា ​តួឯកប្រុសក្នុង​រឿង​ភាគដែល​មាន​ចំណងជើងថា “Beautiful World” សម្រាប់​ស្ថាន​នីយទូរទស្សន៍JTBC ​ផង​ដែរ។

Nam Dareum
Nam Dareum
Nam Dareum
Nam Dareum
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T