លង់ហើយ យូរៗឃើញHyunA ស្លៀកពាក់សុភាពអត់ស៊ិចស៊ីម្តង

//s4.kh1.co/9a/9a15523cf5cd2bbef49eba5368334d94ab125baf.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បន្ទាប់ពីមិនប៉ុន្មានថ្ងៃមុន ដែលតារាចម្រៀងស្រីស៊ិចស៊ី HyunA ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ដោយសារតែនាងបានរាំលើកខោបញ្ចេញខោក្នុងនៅលើឆាកនោះ ស្រាប់តែពេលនេះ នាងបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាថ្មី ជាមួយនឹងការផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួនថ្មី ដែលនាងទើបតែថតបង្ហាញម៉ូតដាក់លើក្របទស្សនាវដ្តីកាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មិនត្រឹមតែបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលតែប៉ុណ្ណោះនោះទេ ប៉ុន្តែសូម្បីបណ្តាអ្នកលេងបណ្តាអ៊ីនធឺណែតនានា ក៏បានលាន់មាត់សរសើរពីសម្រស់ស្រស់ស្អាតប្លែករបស់ HyunA ផងដែរ។ តួយ៉ាង ការថតម៉ូតដាក់ទស្សនាវដ្តីលើកនេះ តារាស្រីវ័យ២៧ឆ្នាំរូបនេះ ផ្លាស់ប្តូរទាំងស្រុងពីស្ទាយ៍ស៊ិចស៊ី មកជាការលេងស្ទាយ៍សម្លៀកបំពាក់បែបសុភាពគួរឲ្យស្រលាញ់ ជាមួយនឹងការតុបតែងមុខបែបស្រាលៗ ដែលមើលទៅពិតជាស្រស់ស្អាតបែបធម្មជាតិតែម្តង។

មិនតែប៉ុណ្ណោះ ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើនក៏បានលើកឡើងថា ពួកគេពិតជាចូលចិត្តពេលដែល HyunA តែងខ្លួនធម្មជាតិៗបែបនេះ ជាជាងពេលដែលនាងតែងខ្លួនស៊ិចស៊ីបញ្ចេញសាច់ បបូរមាត់ពណ៌ក្រហមខ្លាំងណាស់៕

ចុះប្រិយមិត្តវិញចូលចិត្តស្ទាយ៍មួយណាជាង?

HyunA ប្តូរមកជាស្ទាយ៍គួរឲ្យស្រលាញ់
HyunA ប្តូរមកជាស្ទាយ៍គួរឲ្យស្រលាញ់
HyunA ប្តូរមកជាស្ទាយ៍គួរឲ្យស្រលាញ់
HyunA ប្តូរមកជាស្ទាយ៍គួរឲ្យស្រលាញ់
HyunA ប្តូរមកជាស្ទាយ៍គួរឲ្យស្រលាញ់
HyunA ប្តូរមកជាស្ទាយ៍គួរឲ្យស្រលាញ់
HyunA ស៊ិចស៊ី
HyunA ស៊ិចស៊ី
HyunA ស៊ិចស៊ី
HyunA ស៊ិចស៊ី
HyunA ស៊ិចស៊ី
HyunA ស៊ិចស៊ី
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T