ក្តុកក្តួលណាស់ ត្រង់ឈុតមួយនេះ នៅក្នុងបទថ្មីរបស់ TWICE ធ្វើឲ្យហ្វេនស្ទើរស្រក់ទឹកភ្នែក! (មានវីដេអូ)

//s4.kh1.co/93/93c883fdbd53635d49abd86c695d66e185876e9b.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ ក្រុមចម្រៀងនារីកូរ៉េកំពុងពេញនិយម TWICE បានបញ្ចេញនូវវីដេអូបទចម្រៀងថ្មីរបស់ខ្លួនជាផ្លូវការ ចំណងជើងថា «Feel Special» ដែលប្រិយមិត្តគាំទ្រចាប់អារម្មណ៍ឃើញថា ការតុបតែងខ្លួនរបស់សមាជិកនីមួយៗទាំង៩នាក់ គឺសុទ្ធសឹងតែមានភាពស្រស់ស្អាត ទាក់ទាញមន្តស្នេហ៍ផ្សេងៗពីគ្នា មិនតែប៉ុណ្ណោះ នៅក្នុងវគ្គមួយនៃវីដេអូបទចម្រៀងនេះ ក៏បានធ្វើឲ្យប្រិយមិត្តគាំទ្រទស្សនាជាច្រើន ស្ទើរតែទប់ទឹកភ្នែកមិនបានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ សម្រាប់វីដេអូបទចម្រៀងថ្មីមួយនេះ យើងឃើញថា Mina សមាជិកក្រុមTwice ដែលនាងកំពុងតែមានសុខភាពទន់ខ្សោយ ស្ថិតក្រោមការព្យាបាលយ៉ាងដិតដល់ អស់រយៈពេលជាច្រើនខែមកនេះ នាងក៏បានបង្ហាញខ្លួនសម្តែងនៅក្នុងបទចម្រៀងថ្មីមួយនេះផងដែរ។

ជាក់ស្តែង នៅក្នុងឈុតមួយដែល Mina និង Chaeyoung មកដើរសន្សឹមៗមកប្រឈមមុខគ្នា រួចអ្នកទាំងពីរក៏បានញញឹមដាក់គ្នាទៅវិញទៅមក ដោយក្នុងកែវភ្នែកពោរពេញទៅដោយមនោសញ្ចេតនា និងការឲ្យកម្លាំងចិត្តចំពោះគ្នានោះ ដោយត្រង់ឈុតមួយនេះបានធ្វើឲ្យអ្នកគាំទ្រក្តុកក្តួលជាខ្លាំង ដោយសារតែកន្លងពួកគេបានដឹងថា Mina និង Chaeyoung ពួកគេទាំងពីរពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងបំផុត ហើយពួកគេក៏តែងតែបង្ហាញពីសេចក្តីស្រលាញ់ និងការមើលថែយកចិត្តទុកដាក់ចំពោះគ្នាគ្រប់ពេលពេលវេលាផងដែរ ចាប់ពីពួកគេចូលប្រឡូកសិល្បៈដំបូងមកម៉្លេះ។ មិនតែប៉ុណ្ណោះ Mina ថែមទាំងធ្លាប់បាននិយាយថា ទម្លាប់ប្រចាំថ្ងៃរបស់នាង គឺការបានឃើញមុខរបស់ Chaeyoung ថែមទៀតផងដែរ៕

Mina និង Chaeyoung នៅក្នុងMV បទថ្មី«Feel Special»
Mina និង Chaeyoung នៅក្នុងMV បទថ្មី«Feel Special»
Mina និង Chaeyoung នៅក្នុងMV បទថ្មី«Feel Special»
Mina និង Chaeyoung នៅក្នុងMV បទថ្មី«Feel Special»
Mina និង Chaeyoung នៅក្នុងMV បទថ្មី«Feel Special»
Mina និង Chaeyoung នៅក្នុងMV បទថ្មី«Feel Special»
Mina និង Chaeyoung នៅក្នុងMV បទថ្មី«Feel Special»
Mina និង Chaeyoung នៅក្នុងMV បទថ្មី«Feel Special»
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung\
Mina និង Chaeyoung\
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Mina និង Chaeyoung
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T