នៅចាំ Mr Bean ទេ? បាត់មុខយូរ ពេលនេះលោកប្រើជីវិត ដ៏សាមញ្ញជិះកង់ធម្មតា បើទោះសល់លុយវាល់លានដុល្លារក៏ដោយ

//s5.kh1.co/1c/1cfd0fd5fb99a42adbe86733c8800f377f407f2e.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា Mr. Bean គឺជាតារាកំប្លែងដ៏ល្បីលំដាប់ពិភពលោក ដែលនរណាៗក៏ស្គាល់ឈ្មោះតារារូបនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈធំមកនេះ Mr.Bean បានបាត់មុខពីសិល្បៈទៅហើយ ក៏ប៉ុន្តែថ្មីៗនេះ រូបលោកត្រូវបានអ្នកកាសែតប្រទះឃើញ សកម្មភាពរបស់លោកដើរថ្មើរជើងបណ្តើរសត្វឆ្កែ ក៏ដូចជាជិះកង់នៅតាមដងផ្លូវជាដើម ដែលមើលទៅរូបលោកពិតជាបង្ហាញសភាពយ៉ាងសាមញ្ញបំផុត បើទោះជារូបលោកត្រូវបានគេដឹងថា សល់លុយរាប់លានដុល្លារពីការងារសិល្បៈក៏ដោយ។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលនេះ Mr.Bean មានសភាពកាន់តែជ្រេឈានចូលអាយុ ៦៧ឆ្នាំហើយ ដោយសក់របស់លោកប្រែជាសជាងមុនថែមទៀតផង។

គួររម្លឹកដែរថា Mr. Bean គឹជាតារាកំប្លែងដ៏ល្បី ហើយរូបលោកត្រូវបានអ្នកកាសែតនិយាយថា ជាតារាកំប្លែងដែលមានលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ និងឡានទំនើបជាច្រើនគ្រឿងថែមទៀតផង។ ក៏ប៉ុន្តែនៅពេលនេះ Mr.Bean បែរជាប្រើជីវិតយ៉ាងសាមញ្ញ ពេលវ័យរបស់ខ្លួនកាន់តែជ្រេទៅវិញ ដែលទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Mr Bean
Mr Bean
Mr Bean ពេលនេះ
Mr Bean ពេលនេះ
Mr Bean ពេលនេះ
Mr Bean ពេលនេះ
Mr Bean ពេលនេះ
Mr Bean ពេលនេះ
Mr Bean ពីមុននិង ពេលនេះ
Mr Bean ពីមុននិង ពេលនេះ
Mr Bean ពេលនេះ
Mr Bean ពេលនេះ
Mr Bean ពីមុន
Mr Bean ពីមុន
ភូមិគ្រឹះរបស់ Mr Bean 
ភូមិគ្រឹះរបស់ Mr Bean 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T