យោងទៅតាមប្រភពព័ត៌មានរបស់អង់គ្លេស បានឲ្យដឹងថា អ្នកថតរូបជនជាតិរុស្សីម្នាក់ ដែលបានធ្វើការចែកចាយរូបភាពរបស់ខ្លួន និងមិត្ដស្រី នៅក្នុងបណ្ដាញទំនាក់ទំនង សង្គមផ្សេងៗនៅក្នុងអ៊ិនធើណេត កំពុងតែទទួលការគាំទ្រជាខ្លាំង ពីសាធារណៈជន។

យ៉ាងណាមិញ បុរសនេះត្រូវបានគេស្គាល់ឈ្មោះថា Murad Osmann បានបង្កើតគំនិតដ៏ពិសេសមួយ ជាមួយនឹង ការថតរូបមិត្ដស្រីរបស់ខ្លួន ដែលមានឈ្មោះថា Nataly ដែលជាអ្នកដឹកដៃគាត់ ដើរលេងជុំវិញពិភពលោក។ នៅក្នុងនេះផងដែរ Murad Osmann បាននិយាយថា រូបភាពខ្លះរបស់មិត្ដស្រីខ្លួន ត្រូបានថតឡើងដោយមិនមានសំលៀកបំពាក់បន្ដិចបន្ដួច ក៏ដូចជារូបភាពមួយចំនួនផ្សេងទៀត នាងស្លៀកប៊ីគីនី ខណៈពេលដែលរូបភាពខ្លះទៀត គឺសឹងតែស្រាតទាំងអស់តែម្ដង។ មួយវិញទៀត ទេសភាពដែលពួកគេថតនោះ ភាគច្រើនគឺជារូបសំណាកតំនាងឲ្យប្រទេសនោះ ដូចជា Disneyland នៅហុងកុង, Brandenburg Gate នៅអាឡឺម៉ង់ និងតាមបណ្ដាប្រទេសផ្សេងៗទៀត។

អ្នកសិល្បះ Murad Osmann ចាប់ផ្ដើមបញ្ចូលរូបភាពទាំងនេះតាំងពី ឆ្នាំ ២០១១ នៅក្នុងគេហទំព័រផ្ទាល់ខ្លួន ក៏ដូចជានៅក្នុង Twitter បន្ទាប់ពីពួកគេមានគំនិតក្នុងការដើរលេងកំសាន្ដនៅ Barcelona ប្រទេសអេស្បាញ។ 

សូមមើលរូបភាពខាងក្រោម៖

នៅ Ravello ប្រទេស Italy



នៅហុងកុង





Brandenburg Gate នៅ Berlin ប្រទេសអាឡឺម៉ង់







 Disneyland ហុងកុង 



នេះជារូបភាពពិតរបស់គូស្នេហ៍នេះ





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]