ក្រោយពីត្រូវបុរសម្នាក់ ប៉ងសម្លាប់ ហើយនេះគឺជាស្ថានភាពរបស់Simon Yam បន្ទាប់ពី២ខែក្រោយពេលរងរបួស

//s5.kh1.co/1e/1e83394eb6def3d9dc470ba66dc515286bfe8a8e.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ហុង​កុង​៖ ពេល​នេះ​ក្រោយ​ពី​ត្រូវ​ជន​ដៃ​ឆៅ ​ប៉ង​ធ្វើ​អត្តឃាត​រួចមក​ ​តារាសម្តែង​ឆ្នើម​របស់​ហុង​កុង​Simon Yam មាន​សភាព​ធូរស្រាលឡើង​វិញហើយ ថែម​ទាំង​មាន​សុខ​ភាព​មាំ​មួន​ អាច​ចេញ​រត់​ធ្វើ​លំហាត់​ប្រាណ ​ជា​មួយ​ភរិយា​របស់​លោក ​បាន​ថែម​ទៀត​ផង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​យោង​តា​ម​រយៈការ បង្ហោះរូប​មួយ​សន្លឹក​​របស់ ​ភរិ​យារបស់​តារា​សម្តែង​រូប​នេះ ​ដែល​មាន​ឈ្មោះ​ថាQi Qi នៅលើ​ប្រព័ន្ធ​សង្គម​Weibo កាលពី​ថ្ងៃ​អាទិត្យ​ គេ​ឃើញ​ថា​តារាសម្តែង​រូ​បនេះ ​ហាក់​ដូច​ជា​បាន​ជា​សះស្បើយឡើង​​វិញ ​ស្ទើរ​តែ​១០០ភាគរយទៅ​ហើយ។ លើសពី​នេះ​ភរិយារបស់​លោក ​ក៏​បាន​សរសេរ​បញ្ជាក់​ថែម​ទៀត​ថា ​ពួកគេ​បាន​ព្យាយាម​រត់​ជាមួយ​គ្នា ​បាន​ជាង​មួយ​អាទិត្យ​ហើយ។​

នៅ​ពេល​ដែល​ភរិយា​របស់​លោក​គឺ ​អ្នកនាង​QiQi រត់​៦គីឡូ​ម៉ែត្រ​ អំឡុងពេល​ដែល​Yam អាច​រត់​បាន​រហូត​ដល់​ទៅ​១០គីឡូ​ម៉ែត្រ​ឯណោះ។

យ៉ាង​ណាម៉ិញ​Yam ក៏​បាន​បញ្ជាក់​ផង​ដែរថា​ បន្ទាប់ពី​មាន​ការ​ប៉ង​សម្លាប់​ ​ពី​បុរស​ម្នាក់​កាល​ពីខែ​កក្កដា​រួច​មក តារា​សម្តែង​រូប​នេះ​ក៏មាន​គម្រោង ​កាត់​បន្ថយ​ទទួល​នៅ​ការ​ងារ​សិល្បៈ មួយ​ចំនួន​ពី​ព្រោះ​តែ​ចង់​ ចំណាយ​ពេលកំដរ ក្រុម​គ្រួសារ​ឲ្យ​បាន​ច្រើន​ជា​ងមុន​បន្តិច​៕

Simon Yam 
Simon Yam 
Simon Yam 
Simon Yam 
Simon Yam 
Simon Yam 
Simon Yam ពេលដែល​រងរបួស 
Simon Yam ពេលដែល​រងរបួស 
រូប​ដែល​ភិរិយា​របស់​Yam ទើ​បតែ​បាន​បង្ហោះកាលពី​ពេល​ថ្មី​
រូប​ដែល​ភិរិយា​របស់​Yam ទើ​បតែ​បាន​បង្ហោះកាលពី​ពេល​ថ្មី​
Simon Yam និង​ក្រុម​គ្រួសារ​
Simon Yam និង​ក្រុម​គ្រួសារ​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T