មិនសរសើរមិនបាន! ពេលឃើញឱក សុគន្ធកញ្ញា លេងខ្លួនក្នុងឈុតខ្មែរប្លែកភ្នែក ជាគណកម្មការX Factor លើកនេះ!

//s5.kh1.co/77/771bc667ccdff5b81b200a34fa9d81dc249aede9.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការតែងខ្លួនរបស់តារាចម្រៀងស្រី អ្នកនាងឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រជាច្រើននាំគ្នាចាប់អារម្មណ៍កាន់តែខ្លាំងឡើង នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់សប្តាហ៍នេះក៏កាន់តែប្លែកភ្នែក ក្រោយអ្នកម្តាយសម័យថ្មីរូបនេះ បានធ្វើការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់យ៉ាងប្លែកភ្នែកបែបសុភាពគួរឲ្យសរសើរ ទោះបីជាកំពុងពរពោះកូនក្នុងផ្ទៃយ៉ាងណាក្តី ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា។

ដោយក្នុងនោះឃើញថា នាងជ្រើសរើសឈុតសម្លៀកបំពាក់ខ្មែរ ធ្វើឡើងយ៉ាងសុភាព ជាមួយនឹងម៉ូតសក់យ៉ាងប្លែក អង្គុយលើកៅអីគណកម្មការកម្មវិធី X Factor ពោរពេញដោយភាពជឿជាក់ និងស្រស់ស្អាតយ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាពេញចិត្តជាមួយនឹងការតែងខ្លួនរបស់នាង ដែលទោះបីជាកំពុងតែពរពោះកូនក្នុងផ្ទៃយ៉ាងណាក្តី ការតែងខ្លួនរបស់នាងនៅតែស្អាត សុភាព បែបថ្លៃថ្នូរ  មិនបញ្ចេញនូវភាពស៊ិចស៊ីនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញា តែងខ្លួនជាគណកម្មការX Factor

Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T