ធ្លាប់ឃើញសុភាពៗ តែពេល ចាន់ឡា ស៊ិចស៊ីបញ្ចេញសាច់ដើមទ្រូងបែបនេះ ទាក់ភ្នែកមហាជនខ្លាំង

//s4.kh1.co/67/67fa7678f6e196a3cc09951ef01213b7dc24e355.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនច្បាស់ជានៅចាំ នូវអតីតបេក្ខភាពកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ កញ្ញា លៀង ចាន់ឡា បើទោះជាពេលនេះ នាងពុំសូវមានសកម្មភាពនៅលើបណ្តាញសង្គមដូចកាលពីមុនក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះកញ្ញា លៀង ចាន់ឡា បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញអតីតបេក្ខភាពរូបនេះបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គម ជាមួយឈុតពណ៌ខៀវយ៉ាងស៊ិចស៊ី បង្ហាញសាច់ដើមទ្រូងយ៉ាងច្បាស់។

ក្នុងនោះ មហាជនជាច្រើនបាននាំគ្នាចែករំលែកតៗគ្នានូវរូបភាពរបស់ ចាន់ឡា ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានមហាជនមួយចំនួនទៀតមកបញ្ចេញមតិថា ប្អូនស្រីពេលនេះពិតជាស្រស់ស្អាតខ្លាំង ក្រោយពីទទួលប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ។

ទោះជាយ៉ាងណាក្តី ម្តងនេះកញ្ញា លៀង ចាន់ឡា ពិតជាធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់នោះទេ ព្រោះថាសម្រស់របស់នាងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតប្លែក មិនសរសើរមិនបាននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបភាព៖ LH Photo

លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T