មន្ត្រី​​សក្តិ៥ម្នាក់​ ជាន់ហ្គែរទៅ​បុក​សន្តិសុខ​ខារ៉ាអូខេម្នាក់ ផ្អើលសង្កាត់ផ្សារ​ដើម​ថ្កូវ

//s5.kh1.co/1a/1a842496fc524fae7adba7f1e1897c60d97810d0.jpg
សង្គម

 ២៣-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​សន្តិសុខ​យាម​នៅ​ខារ៉ាអូខេយីហោ «ចេ» បានរងរបួស​​បាក់ជើង​ខាងឆ្វេង​​យ៉ាងធ្ងន់ធ្ងរ​ ខណៈ​ពេលជនរងគ្រោះ​កំពុង​ស៊ីញ៉ូ​​រថយន្ត​មួយ​គ្រឿង​របស់​មន្ត្រី​សក្តិ​៥​ម្នាក់​អោយ​ចូល​ចំណត ​​ពេលនោះ​ទំនង​ជា​អ្នក​បើកបរ​​​​ខ្វះការ​ប្រុងប្រយ័ត្ន​ក៏ជាន់​ហ្គាជ្រុល​បុក​ជនរងគ្រោះ​ខ្ទាត​ទៅ​ប៉ះម៉ូតូមួយគ្រឿង រួច​រថយន្តបង្ក​បន្តទៅ​បុករបងដែក​ផ្ទុប​ជញ្ជាំងហាងទៀត ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ម៉ូតូ​មួយ​គ្រឿង និង​សម្ភារៈ​របស់​ហាង​អស់​មួយ​ចំនួន​ផង​ដែរ ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ករណី​​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាង​មុខ​ហាង​ខា​រ៉ា​អូ​ខេយីហោ​ «ចេ» តាម​បណ្តោយផ្លូវ​លេខ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ ក្រេ​ង ភាព ភេទប្រុស អាយុ​៣៥​ឆ្នាំ ​ជា​​សន្តិ​សុខ​យាម​​ហាងខា​រ៉ា​អ​ខេខាងលើ មាន​​​ស្រុកកំណើត​នៅស្រុក​​ស្អាង ខេត្តកណ្តាល​ បាន​រង​របួសបាក់ជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ។ ​ចំណែក​រថយន្ត​​បង្ក​ម៉ាកប៉ាជឺរ៉ូស្ពត (PAJERO SPORT) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ២AA-៤០២៩ ​បើកបរ​ដោយ​ឈ្មោះ ប៉ាវ សូ​មុត ភេទប្រុស អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន្ត​នៃ​​ក្រសួង​​មហា​ផ្ទៃ​ មាន​ឋា​ន្ត​រ​សក្តិ​ថ្នាក់​វរសេនីយ៍ឯក (​សក្តិ​៥) ស្នាក់​នៅផ្ទះ​លេខ ៧២ ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​​។

តាម​ប្រភពដែល​បាន​​ឱ្យ​ដឹងបន្ត​ថា ​មុន​ពេល​កើតហេតុ គេឃើញ​បុរស​ម្នាក់​​ជា​មន្ត្រី​នគរបាល​សក្តិ៥ ខាង លើ​បាន​បើករថយន្ត​មួយ​គ្រឿង​ចេញ​​ពី​ផ្ទះ ក្នុង​គោលបំណង​មក​បង់ពន្ធ​នៅ​សាខា​ពន្ធដា​ខណ្ឌចំការមន​ ។ ពេល​នោះ​មន្ត្រី​នគរបាលសក្តិ៥​ម្នាក់​ខាងលើ​ក៏​បាន​បើករថយន្ត​​ចូលទៅ​​ចត​នៅ​ខាង​មុខ​ហាង​ខារ៉ាអូខេ​​ខាងលើ ​ដោយ​ជនរងគ្រោះជាសន្តិសុខ​​ជាអ្នកស៊ីញ៉ូ​អោយ​រថយន្ត​ចូ​ល​ចំណត​នៅ​ខាង​មុខ​ហាង​។

តាម​ប្រភពដដែលបាន​បន្ត​ឱ្យ​ដឹង​ថា ​ពេលនោះទំនងជា​អ្នកបើកបរ​ខ្វះការ​ប្រុងប្រយ័ត្ន​ក៏​បាន​ជាន់​ហ្គា​បន្ថែម​ជ្រុល​ទៅ​បុក​ជនរងគ្រោះជា​សន្តិសុខ​ម្នាក់​នោះ​ខ្ទាត​ប៉ះ​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​វ៉េវ​ រួច​រថយន្តបង្ក​បន្ត​ទៅ​បុក​របង​ដែក​ផ្ទុប​ជញ្ជាំង​ហាង​ខារ៉ាអូខេទៀត​ បណ្តាល​អោយ​​​ជនរងគ្រោះ​​រងរបួស​បាក់​ជើង​ខាងឆ្វេង​​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង ចំណែក​រថយន្ត​បង្ករងការ​ខូចខាតក្រពឹត​ផ្នែក​ខាង​មុខ និង​ផ្ទុះ​ពោង​ចំនួន​២​ រីឯម៉ូតូមួយគ្រឿង និង​សម្ភារមួយ​ចំនួន​របស់​ហាងខារ៉ាអូខេ ក៏រងការខូចខាត​ផងដែរ​។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​សន្តិសុខ​ដែលរង​គ្រោះខាងលើ​​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​មិត្ត​​ភាពខ្មែរ-សូ​វៀត​មក​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​រថយន្ត​បង្ក និង​មន្ត្រី​នគរបាល​សក្តិ​៥ ជា​អ្នក​បើកបរ​ ក៏​​ត្រូវ​​កម្លាំង​សមត្ថ​​កិច្ច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​​តាម​ច្បាប់​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​៕

https://s4.kh1.co/__image/w=650,h=379,q=100/f5/f51300352a672aeb18177864ea99f71df28eef70.jpg
https://s4.kh1.co/__image/w=650,h=379,q=100/93/931527750c0defdafa829e8cee1182c44640ee19.jpg
https://s5.kh1.co/__image/w=650,h=379,q=100/11/1197f39658732b64233313fec6e95512cf3abe2e.jpg
https://s6.kh1.co/__image/w=650,h=379,q=100/53/53e5aa8c4fcc061fa23497ac4d0dcc2bb7ba9db3.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d8/d841e1e179dc0890600cb6dd0d9b72d037b20890.jpg
https://s5.kh1.co/__image/w=650,h=379,q=100/12/128e865de024a8be5c0a3b54ed15ae2386720248.jpg
https://s5.kh1.co/__image/w=650,h=379,q=100/ae/ae2b39c718549c7627c1ff25955eb64700cead13.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T