គួរប្រយ័ត្ន! ស្រ្តីម្នាក់នេះស្ទើរតែនឹងត្រូវកាត់ម្រាមដៃចោល ក្រោយឆ្លងមេរោគស៊ីដៃ ដោយសារការធ្វើក្រចកនៅហាងសាឡន

//s4.kh1.co/04/04e7acfec0f756e7a6de1060d60f6d0914abdd38.jpg
សង្គម

 ២៣-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ ស្រ្តីអាមេរិកម្នាក់ ស្ទើរតែនឹងត្រូវកាត់ម្រាមដៃចោល ក្រោយឆ្លងមេរោគស៊ីដៃដ៏គួរឲ្យកាចសាហាវមួយ ដោយសារតែការធ្វើក្រចកនៅហាងសាឡន ខ្វះភាពប្រុងប្រយ័ត្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកស្រី Jayne Sharp
  អ្នកស្រី Jayne Sharp

បើយោងតាមប្រភពសារព័ត៌មាន ស្រ្តីរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា អ្នកស្រី Jayne Sharp ។ អ្នកស្រី Jayne បានសម្ដែងការសោកស្តាយ និងភាពឈឺចាប់យ៉ាងខ្លាំង ក្រោយទទួលរងទុក្ខទោសនៃការឆ្លងមេរោគដ៏គួរឲ្យខ្លាចនេះ បន្ទាប់ពីអ្នកស្រីបានទៅធ្វើក្រចកនៅហាងសាឡនមួយ (Jazzy Nail Bar) ក្បែរទីក្រុង Knoxville ក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក។

  អ្នកស្រី Jayne Sharp
  អ្នកស្រី Jayne Sharp

តាមការឲ្យដឹងពីអ្នកស្រី Jayne នៅពេលដែលគាត់ធ្វើក្រចករួច និងត្រលប់មកផ្ទះវិញ អ្នកស្រីបានចាប់អារម្មណ៍ឃើញថា មេដៃរបស់គាត់ក៏ស្រាប់តែឡើងហើម និងហាក់បីដូចជារលាក រហូតវិវឌ្ឍន៍ទៅជាដំបៅរលួយយ៉ាងឆាប់រហ័ស ពីមួយថ្ងៃទៅមួយថ្ងៃ (ឬហៅថា Necrotizing fasciitis) ។ រោគសញ្ញាមួយនេះ ត្រូវបានគេរាយការណ៍ថា គឺជាជំងឺឆ្លងដែលរលាកផ្នែកនៃជាលិកាជុំវិញសាច់ដុំ សរសៃឈាម និងសរសៃប្រសាទ ដែលប៉ះពាល់តាមរយៈស្បែក។

ដៃរបស់អ្នកស្រី Jayne Sharp
ដៃរបស់អ្នកស្រី Jayne Sharp

វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Udit Chaudhuri ដែលជួយព្យាបាលឲ្យអ្នកស្រី Jayne បានមានប្រសាសន៍លើកឡើងថា ស្ថានភាពធ្ងន់ធ្ងរបែបនេះ អាចនឹងត្រូវបាត់បង់ម្រាមដៃ ឬត្រូវកាត់ទាំងដៃចោលតែម្តង ប្រសិនបើមិនត្រូវបានធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។

វេជ្ជបណ្ឌិតរូបនេះបន្តថា ដោយសារតែ អ្នកស្រី Jayne ក៏ជាអ្នកជំងឺទឹកនោមផ្អែមផងដែរនោះ ដូច្នេះវាក៏ងាយនឹងធ្វើឲ្យអ្នកស្រីទទួលរងនូវជំងឺដ៏គួរឲ្យខ្លាចបែបនេះដូចគ្នា។ ប្រភេទមេរោគបាក់តេរីនេះ គឺវាស្ថិតនៅក្រោមស្បែក ចូលវាយលុកទៅក្នុងជាលិកាទន់ និងបន្ទាប់មកចូលទៅក្នុងចរន្តឈាម។

ដៃរបស់អ្នកស្រី Jayne Sharp
ដៃរបស់អ្នកស្រី Jayne Sharp

យ៉ាងណាមិញ ចាប់តាំងពីកើតមានជំងឺអាក្រក់បែបនេះ អ្នកស្រី Jayne ត្រូវបានគេរាយការណ៍ថា បានឆ្លងកាត់ការវះកាត់ជាច្រើនដងមកហើយ ខណៈដែលស្ថានភាពរបស់គាត់ក៏បានធូរស្បើយច្រើន ប៉ុន្តែប្រភពពុំបានទម្លាយឲ្យដឹងទេថា ជំងឺប្រភេទនេះនឹងអាចវាយលុកជាថ្មី ឬយ៉ាងណានោះទេ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីមានបណ្ដឹងពីអ្នកស្រី Jayne ទៅកាន់ហាងសាឡនធ្វើក្រចកនោះ អ្នកនាំពាក្យម្នាក់នៃនាយកដ្ឋានពាណិជ្ជកម្ម និងធានារ៉ាប់រងរដ្ឋ Tennessee បាននិយាយថា ពុំមានបញ្ហាអ្វីមួយត្រូវបានរកឃើញនៅឯហាងសាឡនខាងលើនេះនោះទេ ក្រោយចុះធ្វើការពិនិត្យ។

ប៉ុន្តែមិនថាយ៉ាងណា វាក៏ជាសារមួយដើម្បីជាការក្រើនរម្លឹក និងប្រុងប្រយ័ត្នទាំងអស់គ្នាផងដែរ។

ដៃរបស់អ្នកស្រី Jayne Sharp
ដៃរបស់អ្នកស្រី Jayne Sharp

គួរឲ្យដឹងបន្ថែមថា មេរោគបាក់តេរីស៊ីសាច់នេះ ត្រូវបានគេដឹងថា ជាជំងឺកម្រមួយ ប៉ុន្តែវាក៏ជះឥទ្ធិពលអាក្រក់ដល់ប្រជាជនអាមេរិក យ៉ាងហោចណាស់តិចជាង ២ម៉ឺននាក់ក្នុងមួយឆ្នាំៗដែរ។ ជាទូទៅ អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ គឺពិតជាងាយនឹងឆ្លងមេរោគដ៏គួរឲ្យខ្លាចមួយនេះខ្លាំងណាស់៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T