កក្រើកសង្វៀនសាហាវ វាយគ្នាមួយឆ្ងាញ់!! ឈុត សេរីវ៉ាន់ថង ប៉ះ អេលីត សាន់ ដណ្ដើមយកពាន (មានវីដេអូ)

//s4.kh1.co/96/9632785ec47e9bbbdd06fa97d10afdf311447979.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យ ម៉ា សេរី របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ ជើងខ្លាំងវ័យក្មេងកំពុងឡើងកូដមកពីខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង បានប្រកួតឈ្នះសិស្សគុនមកពីក្លិបឆ្មារសសែនសុខ អេលីត សាន់ ដោយពិន្ទុ ក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញ ៥ទឹកនៅលើសង្វៀន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឈុត សេរីវ៉ាន់ថង និងអេលីត សាន់ (រូបភាព: CNC Boxing)
ឈុត សេរីវ៉ាន់ថង និងអេលីត សាន់ (រូបភាព: CNC Boxing)

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ ការប្រកួតពេញ ៥ទឹកកីឡាករទាំងពីរសម្រុកគ្នាខ្លាំងៗមែនទែន ដោយការទាត់ ដូរដៃគ្នា និងការវាយកែង។ ជាក់ស្ដែងនៅក្នុងទឹកទី២ អេលីត សាន់ ប្រើកណ្ដាប់ដៃវាយឈុត សេរីវ៉ាន់ថង ឲ្យលោកអាជ្ញាកណ្ដាលរាប់ ប៉ុន្តែក្រោយតែការរាប់នោះហើយ វ៉ាន់ថង បានព្យាយាមសម្រុកវិញមួយទំហឹងតែម្ដង ដែលបានធ្វើឲ្យការប្រកួតកាន់តែជក់ចិត្តជាខ្លាំង។ ជាលទ្ធផលចប់ការប្រកួត ៥ទឹកគណកម្មការបានផ្ដល់ពិន្ទុឲ្យ ឈុត សេរីវ៉ាន់ថង ឈ្នះដោយឯកច្ឆ័ន៕

ចង់ឃើញថាការប៉ះគ្នារវាងកីឡាករជើងខ្លាំងខ្មែរ និងខ្មែរល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃការប្រកួត

ប្រភពSportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T