៣៤ឆ្នាំមែនពិត តែកុំមើលទៅប៉ារីសលើកនេះ Sandara លេងសក់ពណ៌ឆើត ឡូយកប់ស៊េរី!

//s4.kh1.co/3a/3a968fe774378df600de94bb4a0f165885ce4433.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នាព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា នេះ គេបានប្រទះឃើញ តារាចម្រៀងស្រី Sandara Park អតីតសមាជិកក្រុម 2NE1 នៅឯព្រលានយន្តយន្តហោះ Incheon  ដែលនាងបានធ្វើដំណើរហោះឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមនៅក្នុងកម្មវិធីបង្ហាញម៉ូត Fashion Paris របស់ប៊្រេនល្បីឈ្មោះមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ការបង្ហាញខ្លួនលើកនេះរបស់ Sandara  បានធ្វើឲ្យមហាជនក៏ដូចជាក្រុមអ្នកសារព័ត៌មាន មានការភ្ញាក់ផ្អើលខ្លាំងជាងសព្វមួយដង ពោលគឺនាងបានផ្លាស់ប្តូរពណ៌សក់ថ្មី មកជាពណ៌លឿងដែលមើលទៅស្រស់ស្អាតប្លែកភ្នែកខ្លាំងមែនទែន។

ជាការពិតណាស់ កន្លងមកចាប់តាំងពីក្រុម 2NE1 បំបែកក្រុមមក គេតែងសង្កេតឃើញ តារាស្រីវ័យ៣៤ឆ្នាំរូបនេះ មិនសូវជាផ្លាស់ប្តូរឬលេងម៉ូតសក់ពណ៌ស្រស់ឆើតឆាយប៉ុន្មានឡើយ ដោយជាទូទៅនាងលេងម៉ូតសក់ពណ៌ខ្មៅ ឬពណ៌ធម្មជាតិតែប៉ុណ្ណោះ។

ដោយឡែកសម្រាប់លើកនេះ Sandara ក៏បានផ្លាស់ប្តូរពណ៌សក់មកជាស្រស់ឆើតឆាយជាថ្មីម្តងទៀត ដែលធ្វើឲ្យអ្នកគាំទ្រមានភាពនឹករឮក ដល់ស្ទាយ៍សក់ប្លែកៗរបស់នាងពីមុនជាខ្លាំង ហើយអ្នកគាំទ្រក៏សង្ឃឹមថា Sandara នឹងកាន់តែមានការងារសិល្បៈទោលច្រើនជាងមុន និងវិលត្រឡប់មកលេងខ្លួនជាមួយស្ទាយ៍ប្លែកៗជាថ្មីម្តងទៀតផងដែរ៕

Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Sandara លេងសក់ពណ៌លឿងជាថ្មី
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T