មិនមែនលេងចរិតទេ តែជាធម្មជាតិ! The Toy លេងទឹកមុខស្មើ មិនទម្លាប់ញញឹម សូម្បីជួបហ្វេនៗ

//s4.kh1.co/63/63b562abeeea02f5312c4de7b6efc820808853a9.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ The Toy ជាតារាចម្រៀងប្រុសដ៏ល្បី ដែលបានឆាបយក ភាពល្បីល្បាញពីសំណាក់មិត្តៗយុវវ័យបានយ៉ាងច្រើន​​ តាមរយៈទឹកដមសម្លេងដ៏ពិរោះ និងអត្ថន័យបទចម្រៀង សុទ្ធតែមានន័យចាក់ដោតសាហាវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈចុងក្រោយនេះ តារាប្រុសនេះ កាន់តែប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះដល់ទៅប្រទេសក្រៅ នានាទៀតផង។

ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍អំពី The Toy នោះគឺ តារារូបនេះ កម្រនឹងបង្ហាញស្នាមញញឹម​ ឲ្យអ្នកគាំទ្រ បានឃើញណាស់ មិនថា ពេលសម្ដែងលើឆាក ឬរូបភាពក្នុងបណ្ដាញសង្គមជាដើម។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ  The Toy ធ្វើឲ្យហ្វេនៗហួសចិត្តគ្រប់គ្នា បន្ទាប់ពីបានឃើញរូបភាពជាច្រើនសន្លឹក ពេលត្រូវបានហ្វេនៗ ចាប់ឱបគ្មានប្រពៃ ប៉ុន្តែ The Toy គ្មានសើចសូម្បីបន្តិច។

យ៉ាងណាមិញ ទោះជា The Toy មិនមានស្នាមញញឹមស្រស់ថ្លា លើមុខដូចតារាប្រុសដ៏ទៃ ក៏ដោយ តែរូបគេនៅតែអាចឆាបយក ការគាំទ្រជានិច្ច សម្រាប់អ្នកគាំទ្រទាំងអស់ ព្រោះគេដឹងថា វាជាធម្មជាតិរបស់លោក ដែលមិនចេះញញឹមដូចគេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

The Toy 
The Toy 
The Toy 
The Toy 
The Toy ពេលជួបហ្វេនៗ 
The Toy ពេលជួបហ្វេនៗ 
The Toy ពេលជួបហ្វេនៗ 
The Toy ពេលជួបហ្វេនៗ 
The Toy ពេលជួបហ្វេនៗ 
The Toy ពេលជួបហ្វេនៗ 
The Toy ពេលជួបហ្វេនៗ 
The Toy ពេលជួបហ្វេនៗ 
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T