Ronaldo ប្រាប់ Juventus ឲ្យត្រៀមលុយ ១៥០លានប្រជែង Barca និង Man UTD ទិញខ្សែប្រយុទ្ធមួយរូប

//s5.kh1.co/a0/a04314503496d1b685e2350bed0e24038da66645.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រាប់ក្លិបរបស់ខ្លួន Juventus ឲ្យទិញយកខ្សែប្រយុទ្ធរបស់ Borussia Dortmund កីឡាករ Jadon Sancho សម្រាប់ទីផ្សាររដូវក្ដៅលើកក្រោយ ខណៈ Barcelona និង Manchester United ក៏កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធវ័យក្មេងរូបនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

យោងតាមសារព័ត៌មាន Don Balon បានរាយការណ៍មកថាខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិអង់គ្លេស Sancho នឹងក្លាយជាប្រធានបទក្ដៅមួយសម្រាប់ទីផ្សារដោះដូរកីឡាករលើកក្រោយ បន្ទាប់ពីគេបង្ហាញទម្រង់លេងបានយ៉ាងល្អលើទឹកដីអាល្លឺម៉ង់។

ប្រភពពីក្នុងប្រទេសអេស្ប៉ាញបិសាចក្រហម Manchester United និងអ្នកមានបុណ្យ Barcelona គឺជាដៃគូប្រជែងគ្នាក្នុងការទិញ Sancho ប៉ុន្តែយ៉ាងណាមកទល់ពេលនេះ បើតាមប្រភពដដែរខ្សែប្រយុទ្ធ Ronaldo បានប្រាប់ Juventus ឲ្យចូលប្រជែងទិញជម្រើសជាតិអង់គ្លេសរូបនេះមកចាប់ដៃគូគ្នានៅតំបន់ប្រយុទ្ធ បើទោះបីជាមានតម្លៃខ្លួនដល់ ១៥០លានអឺរ៉ូក្ដី។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

គួរឲ្យដឹងដែរថា Sancho គឺជាអតីតយុវជនរបស់ Manchester City ដែលទៅរះនៅទឹកដីអាល្លឺម៉ង់ជាមួយ Borussia Dortmund ក្រោយផ្លាស់ទៅចូលរួមកាលពីឆ្នាំ២០១៧។ បន្ថែមលើសពីនេះខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះក៏ជាសមាជិកមួយរូបរបស់ក្រុមជម្រើសជាតិអង់គ្លេសឈុតធំផងដែរ៕

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T