លក្ខណៈពិសេសរបស់លេបថប ASUS Vivobook S15 ស៊េរីថ្មី S531 ដែលទើបនឹងមកដល់ក្នុងប្រទេសកម្ពុជា!

//s6.kh1.co/27/272076057c8da6b6fc36b121dd74899212445f36.jpg
បច្ចេកវិទ្យា

 ២៣-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្មីៗនេះក្រុមហ៊ុន ASUS បានប្រកាសដាក់បង្ហាញ Laptop ជំនាន់ថ្មីសេ៊រី Vivobook S531 ក្នុងកម្មវិធី Computex នៅក្នុងទីក្រុងតៃវ៉ាន់ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ។ Vivobook S15 គឺជា Laptop ដែលបានបង្កើតឡើងស្របតាមភាពជឿនលឿន និងតម្រូវការរបស់យុវវ័យសម័យថ្មី មានជម្រើសពណ៌ចម្រុះស្អាតប្លែកភ្នែកចំនួន ៥ ពណ៌ផ្សេងៗគ្នាដូចជា ពណ៌បៃតងស្លែរ ពណ៌ផ្កាឈូក ពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទៃខាងលើផលិតដោយលោហៈ មានរចនាបទប្លែកស្អាតអមទៅដោយ Logo ASUS Vivobook នៅខាងក្រោយ និងមានរន្ធចេញខ្យល់ប្រសើរជាងមុន និងមាន Speakers នៅចំហៀងនៃសម្បកខាងក្រោមជាមួយនឹងបច្ចេកវិទ្យា ErgoLift  ត្រចៀកLaptop រុញឡើង 3.5° ដែលជំនួយដល់ការ Typing ឲ្យមានភាពងាយស្រួល។

ពិធីប្រកាសដាក់បង្ហាញ Laptop ជំនាន់ថ្មីសេរី Vivobook S531
ពិធីប្រកាសដាក់បង្ហាញ Laptop ជំនាន់ថ្មីសេរី Vivobook S531

លេបថបនេះមានទម្ងន់ស្រាលត្រឹមតែ ១.៨ គីឡូក្រាម ងាយស្រួលដាក់ចូលកាបូបយកតាមខ្លួន មិនធំពេកក្នុងការយួរ និងយកទៅណាមកណា។ លេបថបនេះមានបច្ចេកវិទ្យា Four-sided NanoEdge Display ដែលផ្តល់ទំហំអេក្រង់ធំគ្មានគែម សឹងតែ ៨៨% នៃផ្ទៃ Laptop ទៅហើយ គឺគែមមានប្រវែងខ្លីត្រឹមតែ 5.2mm ដែលជួយទៅដល់បទពិសោធន៍នៃការសម្លឹងទៅលើអេក្រង់របស់អ្នកឲ្យកាន់តែប្រសើរឡើង។ លេបថបនេះត្រូវបានបំពាក់ CPU Core I7-8565U (Turbo Boost ដល់ទៅ 4.6GHz) និង Core I5-8265 (Turbo Boost ដល់ទៅ3.9GHz) ជំនាន់ទី៨ និង GPU ដាច់ របស់ក្រុមហ៊ុន NVIDIA GeForce MX250 ដែលមានអង្គចងចាំប្រភេទ PCIe SSD ទំហំដល់ទៅ1TB។

វាក៏ជាលេបថបដំបូង ដែលបំពាក់បច្ចេកវិទ្យា Infrared (IR) Camera ដែលយើងអាច Log-in ដោយមិនប្រើដៃយ៉ាងមានសុវត្ថិភាពជាមួយនឹង Window Hello ដោយគ្រាន់តែក្រឡេកមើលទៅលើលេបថប និងបច្ចេកវិទ្យា Wi Fi 6 (802.11ax) ដែលមានល្បឿនលឿនជាងបច្ចេកវិទ្យាWi Fi 5 ដល់ទៅ៣ដង ហើយបច្ចេកវិទ្យានេះផ្ទុកនូវ Network កាត់បន្ថយភាពស្ទក់យឺត ៧៥% ដែលជួយដល់ការផ្ទេរវីឌីអូ 4K ដែលជួយទៅដល់អ្នកដែលមានអាជីបជា Video Editor។

លើសពីនេះលេបថបមួយនេះបំពាក់ជាមួយនឹងប្រព័ន្ធសម្លេងរបស់បច្ចេកវិទ្យា Harmon Kardon ដែលផ្តល់គុណភាពសម្លេងខ្ពស់ ល្អ បាស់បុកខ្លាំង លើសពីលេបថបដ៏ទៃ។

លេបថប ASUS Vivobook S15ស៊េរីថ្មី S531
លេបថប ASUS Vivobook S15ស៊េរីថ្មី S531
លេបថប ASUS Vivobook S15ស៊េរីថ្មី S531
លេបថប ASUS Vivobook S15ស៊េរីថ្មី S531
ពិធីប្រកាសដាក់បង្ហាញ Laptop ជំនាន់ថ្មីសេរី Vivobook S531
ពិធីប្រកាសដាក់បង្ហាញ Laptop ជំនាន់ថ្មីសេរី Vivobook S531

ខាងក្រោមនេះគឺជាតារាង Specs សម្រាប់ម៉ូឌែល Vivobook S531 ដែលនឹងមាននៅលើទីផ្សារខ្មែរខាងមុខនេះ៖

VivoBook S15 S531FL

Processor
Intel® Core™ i5-8265U processor 1.6GHz quad‑core with Turbo Boost (up to 3.9GHz) and 6MB cache
Operating system
Windows 10 Home

Display
15.6‑inch LED‑backlit FHD (1920 x 1080) panel with 16:9 aspect ratio
Frameless four‑sided NanoEdge display with 88% screen‑to‑body ratio
178° wide‑view technology

Graphics
NVIDIA® GeForce® MX250 with 2GB GDDR5 VRAM

Memory
Up to 16GB 2400MHz DDR4

Storage
Dual storage with 512GB PCIe SSD and 1TB / 2TB

Wireless
802.11ax Intel® Wi‑Fi 6 (GIG+)
802.11ac Intel® Wi‑Fi 5

Bluetooth® 4.2 or 5.0

Connectivity
1 x USB 3.1 Type-C™ (USB‑C™) Gen 1
1 x Type-A USB 3.1 Gen 1 
2 x USB 2.0 
1 x HDMI
1 x Combo audio jack
1 x MicroSD card reader

Keyboard and touchpad
Full‑size keyboard with 1.4 mm key travel
Touchpad with palm rejection technology and precision Touchpad (PTP) technology with four‑finger smart gesture recognition

Audio

ASUS SonicMaster with surround sound and smart amplifier technology
Array microphone with Cortana voice recognition
Certified by Harman Kardon

Software
ASUS Splendid
ASUS Tru2Life Video
ASUS AudioWizard

Battery
Fast charge to 60% capacity in 49 min
42Wh 3-cell lithium-prismatic battery
90W power adapter

Colors
Moss Green / Punk Pink / Cobalt Blue / Transparent Silver / Gun Metal

Size
180 x 357.2 x 230.3 mm

Weight
1.8 kg

សម្រាប់ប្រិយមិត្ត ដែលទន្ទឹងរង់ចាំការមកដល់នៃលេបថប Vivobook S15 នេះ ក្រុមហ៊ុន ASUS គឺមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅហើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ASUS នឹងមានព្រឹត្តិការណ៍ដាក់សម្ភោធន៍តាំងបង្ហាញ ASUS Vivobook S531 នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះនៅផ្សារទំនើបអ៊ីអនម៉លសាខាទី១៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T