អ្នកនិយមលេងបណ្តាញសង្គម ភ្ញាក់ផ្អើលក្រោយឃើញ កម្មវិធីជួបជុំអ្នកគាំទ្ររបស់BLACKPINK នៅសល់កន្លែងទំនេរច្រើន

//s5.kh1.co/73/73803c9e082e3c00c55916192d0d65059449d418.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ​​​​​​ក្រុម​ចម្រៀង​នារី​BLACKPINK បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើនរបស់​ខ្លួន ​មាន​ការ​ព្រួយ​បារម្ភ​នៅពេលដែល​ លទ្ធផល​​​នៃការ​លក់សំបុត្រ​ចូល​រួម ក្នុង​កម្ម​វិធី​ជួ​បជុំ​ជាមួយ​អ្នកគាំ​ទ្រ​ កាលពីខែ​កញ្ញា​កន្លង​ មាន​ការធ្លាក់​ចុះ​យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរ​បញ្ជាក់​ផង​ដែរថា​ កម្ម​វី​ធី​បាន​រៀប​ចំ​ឡើង​កាលពី​ថ្ងៃទី​២១ ខែកញ្ញា​ នៅ​វេលា​ម៉ោង​៦​លា្ងច នៅOlympic Park Olympic Hall។ រី​ឯសំបុត្រ​ចូល​រួម​​កម្ម​វិធី​ បានចាប់​ផ្តើម​​រៀប​ចំដាក់​លក់​ ​តាំង​ពី​ខែ​សីហាមក​ម្ល៉េះ​។ ចំណែក​Hall នៃការប្រគុំ​តន្ត្រី​នោះ​ អាច​ផ្ទុក​អ្នក​ចូល​ទស្សនា​បាន ​ត្រឹម​តែ​​២,៤៣២ តែប៉ុណ្ណោះ​។ ក៏​ប៉ុន្តែ​គេឃើញ​ថា នៅ​តែ​មាន​កន្លែងទំនេរ​យ៉ាង​ច្រើន ​ក្នុង​ថ្ងៃ​កម្ម​វិធីដដែល។

អ្នកគាំ​ទ្រ​ដែល​បាន​ទៅ​ទស្សនា​ផ្ទាល់ ​បានថត​រូប​​ដែល​នៅកន្លែង​​ទំនេរ​ បង្ហោះ​ចូល​ក្នុងបណ្តាញ​សង្គម​ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្ម​ណ៍ ពី​បណ្តា​អ្នកលេង​អ៊ី​ន​ធីណែត ​ជា​ច្រើន​ផង​ដែរ។ បើ​តាម​ការ​ដែល​បាន​បង្ហាញ ​បាន​បញ្ជាក់ថា ចំនួន​កៅអីធម្មតា​នៅ​សល់​ប្រហែល​ជា​៣៨៤​កន្លែង និង​៥៦​VIP សម្រាប់​ការ​ជួប​ជុំ​លើកទី​១ រីឯសម្រាប់​កា​ជួប​ជុំ​​ជាមួយ ​អ្នកគាំ​ទ្រ​លើក​ទី២នៅ​សល់​កៅអី ៣៣០កន្លែង​ធម្មតា​ ព្រម​ទាំង​VIP១​ មួយ​កន្លែង​៕

BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
Hall ដែល​រៀប​ចំ​កម្ម​វិធី​Fanmeeting
Hall ដែល​រៀប​ចំ​កម្ម​វិធី​Fanmeeting
កន្លែង​ដែល​នៅ​ទំនេរ
កន្លែង​ដែល​នៅ​ទំនេរ
កន្លែង​ដែល​នៅ​ទំនេរ
កន្លែង​ដែល​នៅ​ទំនេរ
https://s6.kh1.co/__image/w=480,h=854,q=100/5c/5c09d17a2c12bbd7ee24da97dfe155e74b1123a8.jpg
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T