អីយ៉ាស! គ្រូ PSG ត្រូវបានក្លិបធំៗ ២ ប្រជែងគ្នាចង់បានរូបលោកទៅដឹកនាំ

//s5.kh1.co/a8/a8e24a01aaebb0157f28b954c70dbe9dbdd5ad3a.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

បារាំង៖ យោងតាមរបាយការណ៍បានអោយដឹងថា អ្នកចាត់ការទូទៅក្រុម PSG លោក Thomas Tuchel ត្រូវបានក្លិបធំៗ២ចាប់អារម្មណ៍រួមមានក្លិបអ្នកមានបុណ្យ Barcelona និង ក្លិបបិសាចក្រហម Manchester United ដែលលោកអាចជាបេក្ខភាពមកជំនួសលោក Ole Gunnar Solskjaer នៅ Manchester United ឬអាចមកជំនួសដំណែងលោក Ernesto Valverde នៅឯ Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Thomas Tuchel
លោក Thomas Tuchel

តាមប្រភពពី Le10 Sport បាន ឲ្យដឹង ថាក្រុមបិសាចក្រហម Man Utd បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគ្រូបង្វឹកក្រុម Paris Saint-Germain លោក Thomas Tuchel។

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយ Manchester United បន្ទាប់ពីបណ្ដេញលោក Jose Mourinho កាលពីខែធ្នូ។

បន្ទាប់ពីចាញ់ក្រុម West Ham ២-០ កាលពីថ្ងៃអាទិត្យក្រុមបិសាចក្រហមឈរនៅចំណាត់ថ្នាក់លេខ ៨ ក្នុងតារាង Premier League ជាមួយនឹងជ័យជម្នះ ២ លើកស្មើ ២ លើកនិងចាញ់ ២ លើកក្នុងចំណោមប្រកួត ៦ របស់ពួកគេ ដោយធ្វើអោយកៅអីរបស់លោក​ Solkjaer កាន់តែក្ដៅ។

តាមសេចក្តីរាយការណ៍របស់កាសែត The Guardian បានអោយដឹងថាក្រុមបិសាចក្រហមបានជូនដំណឹងដល់ Tuchel អំពីចំណាប់អារម្មណ៍របស់ពួកគេ ទន្ទឹមនឹងនេះក្រុម Barcelona ក៏បានចាប់អារម្មណ៍ទៅលើគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះដែរក្រោយទទួលបរាជ័យក្រោមថ្វីជើងក្រុម Granada ក្នុងលទ្ធផល២ទល់នឹង០ កាលពីពេលថ្មីៗនេះ៕

ប្រភព៖ Beinsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T