សាហាវណាស់ម្ចាស់ថ្លៃ!! ចូលមួយកែងគាស់ សន្លប់ធំក្នុងទឹកទី២ (មានវីដេអូ)

//s5.kh1.co/4a/4a3509e17b78b983f78cc3129e66b1de6c2017fb.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យម្សិលមិញ សិស្សគុនមកពីក្លិបរស្មីភូមិគៀតខេត្តបន្ទាយមានជ័យ កីឡាករ យឺត ឌុប បានប្រកួតចាញ់កីឡាករជើងខ្លាំងមកពីប្រទេសថៃ អប់សៃ ដោយត្រូវកីឡាករថៃផ្ដួលឲ្យសន្លប់ធំនៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ យឺត ឌុប និងកីឡាករថៃ អប់សៃ (រូបភាព: PNN Sports)
  កីឡាករ យឺត ឌុប និងកីឡាករថៃ អប់សៃ (រូបភាព: PNN Sports)

ការប្រកួតនៅក្នុងទឹកទី១ មិនមានអ្វីគួរឲ្យកត់សម្គាល់ប៉ុន្មាននោះទេ ដោយកីឡាករទាំងពីរគ្រាន់តែស្ទាបស្ទង់គ្នាតាមលក្ខណៈបច្ចេកទេសប៉ុណ្ណោះ។ យ៉ាងណាគ្រាន់តែចូលដល់ទឹកទី២ កីឡាករថៃ អប់សៃ បានប្រើកែងគាស់់ វាយទៅលើ យឺត ឌុប ធ្វើឲ្យបែក និងសន្លប់ធំតែម្ដង៕

ចង់ឃើញថា កីឡាករថៃ អប់សៃ ប្រើកែងគាស់បានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T