ខ្លាំងប៉ះខ្លាំង! PSV និង Ajax បានត្រឹមចែកគ្នាម្នាក់១ពិន្ទុកាលពីយប់មិញនេះ (មានវីដេអូ)

//s6.kh1.co/54/54a455b1c95a8700dc83edcad2b3a4cbfedd3156.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ហូឡង់៖ ក្រុមម្ចាស់ផ្ទះ PSV Eindhoven បានបើកទ្វារកីឡដ្ឋាន The Philips Stadium ស្វាគមន៍ក្រុមភ្ញៀវ Ajax Amsterdam ក្នុងក្របខណ្ឌ Netherlander Eindhoven លីគកំពូលរបស់ហូឡង់កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ ដោយលទ្ធផលបញ្ចប់ទៅក្នុងលទ្ធផល១ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមទាំងពីរសុទ្ធតែជាក្រុមខ្លាំងប្រចាំលីគកំពូលហូឡង់ ដោយកាលពីយប់មិញនេះគេសង្កេតឃើញថាការប្រកួតមានការសម្រុកគ្នាទៅវិញទៅមកមានភាពស្វិតស្វាញមែនទែន ដោយក្រុមម្ចាស់ផ្ទះស៊ុតបាន៩ជើង ចំគោលដៅ២ដងសម្រេចទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវវិញស៊ុតបាន១០ជើង ចំគោលដៅ៣ដង សម្រេចទីបាន១គ្រាប់ដូចគ្នា។

ក្រុមភ្ញៀវជាអ្នកស៊ុតបញ្ចូលទីនាំមុខនៅនាទីទី៦៣ ដោយកីឡាករ Quincy Promes ក្រោយក្រុមភ្ញៀវនាំមុខបាន១៥នាទីក្រុមម្ចាស់ផ្ទះក៏មានឱកាសវាយបកតាមស្មើវិញដោយកីឡាករ Donyell Mallen នៅនាទីទី៧៨ ដោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល១ទល់នឹង១។

កីឡាករ Quincy Promes និង កីឡាករ Donyell Mallen
កីឡាករ Quincy Promes និង កីឡាករ Donyell Mallen

គួរបញ្ជាក់ផងដែរថាក្រុមទាំង២នេះមាន១៤ពិន្ទុស្មើគ្នាក្នុងចំណោម៦ប្រកួតកន្លងទៅនេះ ប៉ុន្តែក្រុម Ajax ឈរនៅលេខ១ដោយសារតែក្រុម Ajax មានគ្រាប់បាល់ចំណេញច្រើនជាង PSV ៣គ្រាប់៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាមានភាពស្វិតស្វាញយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlight រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T