ហួសចិត្ត! ឃាត់ខ្លួននិស្សិតពេទ្យម្នាក់ ក្រោយបោះកាក់ចូលក្នុងម៉ាស៊ីនយន្តហោះ បួងសួងសុំសំណាងល្អពេលហោះហើរ និងឲ្យក្មួយជាពីជំងឺ!

//s5.kh1.co/79/790df437128b7c0e904230a8976b5ec9f3db0bf9.jpg
សង្គម

 ២៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ចិន៖ អ្នកដំណើរស្រីជានិស្សិតពេទ្យ ដែលទើបតែបញ្ចប់ការសិក្សាថ្មីៗម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងពិន័យជាទឹកប្រាក់ ក្រោយចាប់បានសកម្មភាពបោះកាក់ចូលក្នុងទៅក្នុងម៉ាស៊ីនយន្តហោះ ក៏ព្រោះតែមានជំនឿបួងសួងសុំសំណាងល្អពេលហោះហើរ និងសុំឲ្យក្មួយបានធូរស្បើយពីជំងឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុនអាកាសចរណ៍ Sichuan Airline
ក្រុមហ៊ុនអាកាសចរណ៍ Sichuan Airline

ហេតុការណ៍នេះ បានកើតឡើងតាំងតែពីថ្ងៃទី៨ កញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅឯអាកាសយានដ្ឋាន Qingshan Airport ក្នុងទីក្រុង Xichang ខេត្តស៊ួឈួន ប្រទេសចិន ខណៈទើបតែត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ដើម្បីជាសារព្រមានមួយផងដែរ។

Wang បានបោះកាក់ចំនួន៣ ទៅក្នុងម់ាស៊ីនយន្តហោះ
Wang បានបោះកាក់ចំនួន៣ ទៅក្នុងម់ាស៊ីនយន្តហោះ

អ្នកដំណើរស្រីខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះត្រឹមថា Wang មានអាយុ២៣ឆ្នាំ។ នាងគឺជានិស្សិតពេទ្យម្នាក់ ដែលទើបតែបញ្ចប់ការសិក្សាថ្មីៗប៉ុណ្ណោះ។ នៅក្នុងថ្ងៃកើតហេតុនោះ Wang នាងបានធ្វើដំណើរតាមរយៈជើងហោះហើរ Flight 3U8060 របស់ក្រុមហ៊ុនអាកាសចរណ៍ Sichuan Airline ជាមួយនឹងសមាជិកគ្រួសារប្រមាណជា ១០នាក់ ដែលក្នុងនោះរួមមាន បងប្អូនស្រី និងក្មួយប្រុសម្នាក់របស់នាងផងដែរ ដែលកំពុងតែមិនសូវជាស្រួលខ្លួន (ឈឺ ឬរោគចុកពោះ) ដើម្បីទៅចូលរួមពិធីមង្គលការសាច់ញាតិ។

ប៉ុន្តែមុនពេលឡើងចូលទៅក្នុងយន្តហោះនោះ Wang នាងក៏បានឆ្លៀតបោះកាក់ចំនួន៣ ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ព្រោះតែនាងមានជំនឿថា វានឹងនាំមកនូវសំណាងល្អ។ តែផ្ទុយទៅវិញ នាងក៏ត្រូវបានចាប់ឃាត់ខ្លួនដោយសារតែសកម្មភាពមួយនេះ។

Wang បានអះអាងថា ការបោះប្រាក់កាក់ទៅលើរបស់អ្វីមួយផ្សេងទៀត គឺជាការបញ្ចៀសពីជំងឺ និងនាំមកនូវសំណាងល្អ ដែលនេះក៏ជារឿងព្រេងមួយនៅឯស្រុកកំណើតរបស់នាងផងដែរ។ ប៉ុន្តែមិនថាយ៉ាងណា សម្រាប់អ្វីដែលនាងបានធ្វើនៅពេលនេះ នាងក៏មិនបានដឹងទេថា វាគឺជារឿងខុសច្បាប់នោះឡើយ។

អាកាសយានដ្ឋាន  Qingshan Airport
អាកាសយានដ្ឋាន  Qingshan Airport

គួរឲ្យដឹងផងដែរថា ក្រោយកើតហេតុ Wang ក៏ត្រូវបានក្រុមមន្រ្តីប៉ូលិសនៅអាកាសយានដ្ឋាន ធ្វើការឃាត់ខ្លួនផងដែរ។ តាមរយៈច្បាប់គ្រប់គ្រងផ្នែកសុវត្ថិភាពសាធារណៈចិន (ឬ China’s Public Security Administration Punishment Law) អ្នកដែលបានប្រព្រឹត្តសកម្មភាពដែលបង្កជាការរំខាន និងអសុវត្ថិភាពសាធារណៈបែបនេះ នឹងត្រូវចាប់ឃុំខ្លួនរយៈពេលអតិបរមា ១០ថ្ងៃ និងពិន័យជាប្រាក់ ៥០០យ័ន (ឬប្រហែល ៧០ដុល្លារអាមេរិក) ផងដែរ។

ដោយឡែក សម្រាប់ករណី Wang វិញ នាងគ្រាន់តែទទួលការពិន័យជាប្រាក់ត្រឹមតែ ២០០យ័នប៉ុណ្ណោះ (ឬប្រហែល ២៨ដុល្លារអាមេរិក) ដោយមន្រ្តីប៉ូលិសបានលើកឡើងថា ដោយសារតែករណីរបស់ Wang គឺបង្កឡើងក្នុងកម្រិតស្រាល (តូចតាច) ដែលមិនបានបង្កឲ្យមានការផ្អាក ឬពន្យាពេលជើងហោះហើរនោះឡើយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T