ឡូយអស់ស្ទះ!! Neymar ស៊ីចង្កេះខ្សែការពារ ៣នាក់ ស៊ុតគ្រាប់បាល់ជ័យជម្នះឲ្យ PSG (មានវីដេអូ)

//s6.kh1.co/82/828834622c5f28406ae6a65799e6fc422323f9ce.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ ការប្រកួតពានរង្វាន់លីគកំពូលបារាំង Ligue1 ក្នុងការប្រកួតសប្ដាហ៍ទី៦ កាលពីយប់មិញ ក្លិបអ្នកមាន Paris Saint-Germain បានយកឈ្នះ Lyon ក្នុងលទ្ធផល 0-១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាប់ជ័យជម្នះរបស់ PSG រកបានដោយកំពូលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar នៅនាទី៨៧ ក្រោយពីកិបដាច់ចង្កេះខ្សែការពាររបស់ Lyon ៣រូបក្នុងប្រអប់គ្រោះថ្នាក់ និងទាត់បាល់បញ្ចូលទីជើងឆ្វេងយ៉ាងស្អាត។

កីឡាករ Neymar
កីឡាករ Neymar

គួរបញ្ជាក់ផងដែរថា ការឈ្នះ Lyon នេះបានធ្វើឲ្យ PSG បន្តឈរកំពូលតារាង ដោយ៦ប្រកួតកន្លងទៅ ឈ្នះ៥ និងចាញ់១ មាន១៥ពិន្ទុ តាមពីក្រោយដោយ Angers និង Nice មាន ១២ពិន្ទុដូចគ្នា៕

ចង់ឃើញថា Neymar កិបដាច់ខ្សែការពារបានល្អយ៉ាងណានោះ សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T