មកមើលកន្លែងស្នាក់នៅជុំគ្នា របស់ក្រុមចម្រៀងល្បីៗទាំងនេះ ឃើញហើយគួរឲ្យចង់នៅណាស់!

//s4.kh1.co/38/38f4f13420cd6021e92e3ba72c39602d17660b98.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ដូចដែរប្រិយមិត្តបានឃើញជាក់ស្តែង ក្រុមចម្រៀងកូរ៉េមិនថាប្រុសឬស្រីទេ ភាគច្រើនពួកគេតែងតែស្នាក់ជុំគ្នា​ ព្រោះមានភាពងាយស្រួលក្នុងការពិភ្សាការងារថ្មីៗ ក៏ដូចជាការហាត់សមជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងថ្មីៗនេះមានវេបសាយរបស់ប្រទេសកូរ៉េមួយ បានលើកយកកន្លែងស្នាក់នៅរបស់ក្រុមចម្រៀងល្បីៗប៉ុន្មានក្រុម មកបង្ហាញឲ្យអ្នកគាំទ្របានឃើញពីការរស់នៅជុំគ្នារបស់ពួកគេ។  

ចង់ដឹងថាន្លែងស្នាក់របស់ពួកគេមានសភាពបែបណា? តោះ!ទៅទស្សនាទាំងអស់គ្នា៖

១. BTS

កន្លែងស្នាក់នៅរបស់ក្រុមចម្រៀងបុរសល្បីឈ្មោះ BTS មានទីតាំងស្ថិតនៅYongsan ទីក្រុងសេអ៊ូល ជាទីកន្លែងដែលមានតម្លៃថ្លៃជាងកេបំផុតនៅក្នុងប្រទេសកូរ៉េ ព្រោះវាជាតំបន់សំខាន់នៃទីក្រុងសេអ៊ូល មានសុវត្ថិភាពខ្ពស់ និងមានការគ្រប់គ្រងយ៉ាងតឹងរឹង។

ជាក់ស្តែងមិនមែនមានតែក្រុម BTSទេ ប៉ុន្តែក៏មានតារាល្បីៗជាច្រើនស្នាក់នៅទីនោះជាច្រើនដូចជា PSY, Ahn Sung Ki, Lee Seung Chul, Han Hyo Joo, Choo Ja Hyun, Park Hyo Shin រួមទាំងប្រធានក្រុមហ៊ុនល្បីឈ្មោះជាច្រើនទៀត។

ជាមួយគ្នានេះបានឲ្យដឹងផងដែរថា អាផាតមិនដែល BTS ស្នាក់នៅមានតម្លៃពី១៤,០០០ ទៅ១៨,០០០ដុល្លារអាមេរិកក្នុងមួយខែ។ ដែលនៅក្នុងអាផាតមិននោះ មានកន្លែងជាផ្សេងៗជាច្រើនដូចជា បន្ទប់វាយកូនហ្គោល អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងស្ទីមសូណា ហាងកាហ្វេ និងផ្សេងៗជាច្រើនទៀត។

BTS
BTS
កន្លែងស្នាក់នៅរបស់ក្រុមBTS
កន្លែងស្នាក់នៅរបស់ក្រុមBTS
កន្លែងស្នាក់នៅរបស់ក្រុមBTS
កន្លែងស្នាក់នៅរបស់ក្រុមBTS
កន្លែងស្នាក់នៅរបស់ក្រុមBTS
កន្លែងស្នាក់នៅរបស់ក្រុមBTS
កន្លែងស្នាក់នៅរបស់ក្រុមBTS
កន្លែងស្នាក់នៅរបស់ក្រុមBTS

២. TWICE

កន្លែងស្នាក់នៅសម្រាប់ក្រុមចម្រៀងនារី TWICE គឺជាផ្ទះល្វែងដែលមានទំហំធំទូលាយ សម្រាប់សមាជិកទាំង៩នាក់របស់ក្រុម។ ភាគច្រើនអ្នកគាំទ្របានឃើញពីទិដ្ឋភាពខាងក្នុងផ្ទះ តាមរយៈការLive​ វីដេអូរបស់ពួកគេ។ កាន់តែពិសេសជាងនេះទៅទៀត ពួកគេថែមទាំងមានបន្ទប់ក្រោមដី សម្រាប់ការផាត់មុខ ធ្វើសក់ទៀតផង ដើម្បីមានភាពងាយស្រួលដោយមិនចាំបាច់ចេញទៅធ្វើខាងក្រៅ។

ដោយឡែកសមាជិកទាំង៩របស់ TWICE បានចែកគ្នាគេងជា៥បន្ទប់ ដោយក្នុងមួយបន្ទប់មានសមាជិកពី២ទៅ៣នាក់ តាមបន្ទប់នីមួយៗ និងមានបន្ទប់ទឹកទាំងអស់ចំនួន៦។

 TWICE
 TWICE
កន្លែងស្នាក់នៅរបស់ក្រុម TWICE
កន្លែងស្នាក់នៅរបស់ក្រុម TWICE
កន្លែងស្នាក់នៅរបស់ក្រុម TWICE
កន្លែងស្នាក់នៅរបស់ក្រុម TWICE
កន្លែងស្នាក់នៅរបស់ក្រុម TWICE
កន្លែងស្នាក់នៅរបស់ក្រុម TWICE

៣. BLACKPINK

កន្លែងស្នាក់នៅរបស់សមាជិក BLACKPINK ធំខ្លាំង សូម្បីតែកន្លែងទទួលភ្លៀវក៏ធំទូលាយដែរ។ ហើយសមាជិកទាំងអស់ថែមទាំងមានបន្ទប់គេងរៀងៗខ្លួន និងមានរានហាលសម្រាប់ចេញមកមើលទេសភាពខាងក្រៅទៀត។

BLACKPINK
BLACKPINK
កន្លែងស្នាក់នៅរបស់ក្រុមBLACKPINK
កន្លែងស្នាក់នៅរបស់ក្រុមBLACKPINK
កន្លែងស្នាក់នៅរបស់ក្រុមBLACKPINK
កន្លែងស្នាក់នៅរបស់ក្រុមBLACKPINK
កន្លែងស្នាក់នៅរបស់ក្រុមBLACKPINK
កន្លែងស្នាក់នៅរបស់ក្រុមBLACKPINK
កន្លែងស្នាក់នៅរបស់ក្រុមBLACKPINK
កន្លែងស្នាក់នៅរបស់ក្រុមBLACKPINK
កន្លែងស្នាក់នៅរបស់ក្រុមBLACKPINK
កន្លែងស្នាក់នៅរបស់ក្រុមBLACKPINK

៤. Fromis_9

សម្រាប់កន្លែងស្នាក់របស់ក្រុមចម្រៀង Fromis_9 ឃើញថាមានទំហំសមល្មមមិនតូចពេក មិនធំពេក ហើយមិនទំនើបពេកដែរ។ម្យ៉ាងទៀតសង្កេតឃើញថាពួកគេគេងជុំគ្នា ដោយប្រើគ្រែពីរជាន់។ ប៉ុន្តែនៅក្នុងផ្ទះមានតុញ៉ាំអាហារវែងមួយសម្រាប់ពួកគេទាំង៩ ហើយជាពិសេសមានរានហាល សម្រាប់សម្រាកលំហែកាយទៀត។

 Fromis_9
 Fromis_9
កន្លែងស្នាក់នៅរបស់ក្រុម Fromis_9
កន្លែងស្នាក់នៅរបស់ក្រុម Fromis_9
កន្លែងស្នាក់នៅរបស់ក្រុម Fromis_9
កន្លែងស្នាក់នៅរបស់ក្រុម Fromis_9
កន្លែងស្នាក់នៅរបស់ក្រុម Fromis_9
កន្លែងស្នាក់នៅរបស់ក្រុម Fromis_9
កន្លែងស្នាក់នៅរបស់ក្រុម Fromis_9
កន្លែងស្នាក់នៅរបស់ក្រុម Fromis_9
កន្លែងស្នាក់នៅរបស់ក្រុម Fromis_9
កន្លែងស្នាក់នៅរបស់ក្រុម Fromis_9
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T