តារាកូរ៉េទាំងនេះ ធ្វើឲ្យហ្វេនៗភ័យរត់បះជើង ព្រោះតែការផាត់មុខ ខុសបច្ចេកទេស!

//s6.kh1.co/52/52f1c70c740a2cc440c7662fe8b06a9ec2d11caf.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បើនិយាយពីតារាK-Pop មិនថា ប្រុសឬស្រី ​ភាគច្រើនតែងតែធ្វើឲ្យហ្វេនៗ សរសើរមិនដាច់ពីមាត់ ពីមុខមាត់ដ៏ស្រស់ផូផង់ គួរឲ្យទាក់ទាញ របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះជាមានសម្រស់លេចធ្លោបែបណា ក៏តារាទាំងនោះ ធ្លាប់បានជួបរឿងរ៉ាវគួរឲ្យអាម៉ាសមួយ ពាក់ព័ន្ធនឹងការផាត់មុខ ខុសបច្ចេកទេស មើលទៅគួរឲ្យខ្លាច និងដូចជាតួត្លុកជាដើម។

លើសពីនេះ ពួកគេបានធ្វើឲ្យ អ្នកគាំទ្រទាំងអស់ ភ័យលស់ព្រលឹង ចង់រត់ចោល ពេលដែលមានការផាត់មុខសហោះ និងការដាក់កូល័រថ្ពាល់ ច្រើនលើសលប់ មើលទៅភ្លាវតែម្ដង។

ចង់ជ្រាបច្បាស់ថា មានតារាK-Popរូបណាខ្លះ តាមដានទស្សនាខាងក្រោម៖​

១៖ Luna

ថ្មីៗនេះ Luna ដែលជាសមាជិកក្រុម f(X) បានធ្វើឲ្យអ្នកគាំទ្ រមានការភ្ញាក់ផ្អើលគ្រប់គ្នា តាមរយៈការបង្ហាញខ្លួននៅ កម្មវិធីមួយក្នុងប្រទេសថៃ ដោយមានសក់ពណ៌លឿង មុខសហោះ និងផាត់ថ្ពាល់ពណ៌ផ្កាឈូកលើសខ្លាំង។

Luna
Luna
Luna
Luna

២៖​ Yeri

សមាជិកក្រុម Red Velvet ក្មេងជាងគេ នាង Yeri ក៏បានធ្វើឲ្យអ្នកគាំទ្រ សើចចំអកឲ្យដែរ ពេលនាងបង្ហាញវត្តមាន នៅឯអាកាសយានដ្ឋាន ផាត់មុខក្រាស់ ថ្ពាល់ក្រហមខ្លាំង មើលយូរទៅដូចខ្មោចជប៉ុនបេះដាក់។

Yeri
Yeri

៣៖ Dara

តារាស្រីដ៏ល្បី ប្រចាំក្រុម2NE1 Dara ដែលធ្លាប់តែត្រូវបានគេសរសើរថា ជាតារាដែលមាន មុខក្មេងជាងអាយុ ក៏ធ្លាប់ឆ្លងកាត់រឿងរ៉ាវ ខុសបច្ចេកទេសដែរ ដោយពេលនោះ មុខនាងមើលទៅ គួរឲ្យខ្លាច តាមរយៈការផាត់ភ្នែក ពណ៌ក្រម៉ៅ ខុសពីនាង រាល់ដងដាច់តែម្ដង។

https://s4.kh1.co/__image/w=607,h=562,q=100/9d/9ddcfac13f74f23e1c4a06394b0289556e7e6569.jpg

៤៖Yeji

នាង Yeji សមាជិកក្រុម ITZY ក៏ធ្លាប់ធ្វើឲ្យអ្នករាល់គ្នា ភ័យចង់រត់ ដោយនាងផាត់មុខ ដាក់ម៉្សៅយ៉ាងក្រាស់ អមដោយទម្រង់មុខ កាចស្រាប់ផង មើលទៅគួរឲ្យខ្លាចតែម្ដង។

Yeji
Yeji

៥៖Minho

សមាជិកក្រុមShinee លោក Minho ត្រូវបានគេគិតថា ស្មានជាលោកអ៊ុំ អាយុ៤០ឆ្នាំ ពេលដែលគេ ផាត់មុខសស្លេក និងមានពណ៌សក់ប្រផេះ ទើបមើលទៅចាស់ជាងអាយុ។

Minho
Minho

៦៖ Kang Daniel

ជាទូទៅ រាល់ពេលដែល Kang Daniel បង្ហាញវត្តមានលើឆាកម្ដងៗ គេមិនដែលថ្វើឲ្យប្រិយមិត្តខកចិត្តទេ បុន្តែពេលមួយ តារារូបនេះ មើលទៅដូចជាស្លេកស្លាំង ពេលផាត់មុខស ធ្វើឲ្យហ្វេនៗមានការព្រួយបារម្ភគ្រប់គ្នា។

Kang Daniel
Kang Daniel

៧៖ Jin

សមាជិកBTSដ៏លេចធ្លោ លោកJin ដែលធ្លាប់តែងខ្លួន បែបសាមញ្ញៗ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែពេលមួយនោះ គេបានផាត់ម្សៅជ្រុល ធ្វើឲ្យមុខសជាងក៕

Jin
Jin
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T