គ្នាត្រឹម១០នាក់មែនតែ Arsenal បាញ់៣គ្រាប់យក៣ពិន្ទុពី Aston Villa (មានវីដេអូ)

//s6.kh1.co/26/26d4ec1486b60c569e6a0fed260e12f732f8d5ac.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖​ ក្រុមកាំភ្លើងធំ Arsenal បានបើកទ្វារកីឡដ្ឋាន Emirates Stadium ស្វាគមន៍ក្រុមភ្ញៀវ Aston Villa នៅរាត្រីថ្ងៃអាទិត្យកន្លងទៅនេះដោយ Arsenal បានយកឈ្នះយ៉ាងប្រផិតប្រផើយក្នុងលទ្ធផល ៣ទល់នឹង២ទៅលើក្រុម Aston Villa។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមភ្ញៀវជាអ្នកបើកគណនីស៊ុតបញ្ចូលទីនាំមុខដោយខ្សែបម្រើស្លាបស្ដាំ John McGinn នៅនាទីទី២០ ហើយខ្សែការពារចំណូលថ្មីរបស់ Arsenal កីឡាករ Ainsley Maitland-Niles ត្រូវបានបណ្ដេញចេញពីការប្រកួតនៅនាទីទី៤១ក្រោយបង្កកំហុសទទួលបានកាតលឿង២ដងស្មើនឹងកាតក្រហម១ដង​ ដោយធ្វើអោយក្រុម Arsenal នៅសល់គ្នាត្រឹមតែ១០នាក់ប៉ុណ្ណោះ។

កីឡាករ Ainsley Maitland-Niles ទទួលបានកាតក្រហម
កីឡាករ Ainsley Maitland-Niles ទទួលបានកាតក្រហម

ប៉ុន្តែមិនថ្វីទោះមានគ្នាត្រឹម១០នាក់មែនក៏ Arsenal នៅតែអាចរកគ្រាប់បាល់តាមស្មើពីសំណាក់កីឡាករ Nicolas Pepe ដោយបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៥៩ ប៉ុន្តែបានត្រឹម១នាទីក្រោយមកក្រុមភ្ញៀវមិនបង្អង់យូរក៏បន្ថែមគ្រាប់ទី២របស់ខ្ឡួនដោយកីឡាករ Wesley។

ការប្រកួតកាន់តែមានភាពស្វិតស្វាញដោយក្រុមម្ចាស់ផ្ទះព្យាយាមវាយសម្រុកកាន់តែខ្លាំងទោះបីមានគ្នាត្រឹម១០នាក់ក៏ដោយ រហូតអាចរកបាន២គ្រាប់វាយបកយកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផល៣ទល់នឹង២ ដោយគ្រាប់តាមស្មើរកបានដោយកីឡាករ Calum Chambers និងគ្រាប់យកឈ្នះរកបានដោយខ្សែប្រយុទ្ធឆ្នើមកីឡាករ Aubameyang នៅចុងតង់ទី២៕

កីឡាករ Calum Chambers និង កីឡាករ Aubameyang
កីឡាករ Calum Chambers និង កីឡាករ Aubameyang

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាមានភាពស្វិតស្វាញយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights រវាងក្រុមទាំង២
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T