ស្អាតខ្លាំងណាស់ ពេលកែវ នីសា ស្លៀកក្នុងឈុតប្រពៃណីខ្មែរ

//s4.kh1.co/c4/c4659ad87271846308ac34d0bc977dce44dfcb13.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើនស្គាល់ពីតារាសម្ដែងស្រី និងជាពិធីការិនីដ៏មានប្រជាប្រិយភាពរូបស្រស់ កែវ នីសា ជាមួយនឹងសម្លេងយ៉ាងពីរោះ ឆក់បេះដូងទស្សនិកជន ដែលជាអ្នកស្ដាប់គ្រប់គ្នាតែម្ដង។
 លើសពីនេះទៅទៀតនោះបើទោះបីជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កែវ នីសា មិនសូវជាលេចមុខខ្លាំងលើវិស័យសិល្បៈ ក្នុងពេលបច្ចុប្បន្ននេះ ដូចកាលពីមុនក៏ពិតមែន តែពិធីការិនី រូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដូចពីមុនដដែល ជាមួយនឹងសកម្មភាពរបស់នាង ដែលបានបង្ហោះនាពេលកន្លងមកនៅលើបណ្ដាញសង្គម ។
 ជាក់ស្ដែង កាលពីម្សិលមិញ​នេះ តារាស្រីរូបនេះក៏បានបង្ហោះ ពីសកម្មភាពទៅវត្តរបស់ខ្លួន នៅលើគណនីអ៊ីនស្តារក្រាមផ្លូវការរបស់នាង ក្នុងសម្លៀកបំពាក់ប្រពៃណី មើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។
 ក្នុងនោះផងដែរ កែវ នីសា ក៏ទទួលបានការចាប់អារម្មណ៍ ទៅលើរូបសម្រស់របស់ខ្លួន ផងដែរ ដោយមើលទៅ ពិតជាផ្លាស់ប្ដូរប្រែជាស្អាតខ្លាំងជាងមុនទៅទៀត ធ្វើឲ្យបណ្ដាអ្នកគាំទ្រមើលសឹងមិនស្គាល់។
 គួរឲ្យដឹងផងដែរថា មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី និងជាពិធីការិនីដ៏មានប្រជាប្រិយភាព កែវ នីសា មិនសូវជាបង្ហាញមុខនៅលើវិថីសិល្បៈនោះទេ ធ្វើឲ្យបណ្ដាប្រិយមិត្តមានការនឹករលឹកទៅកាន់នាងខ្លាំងមែនទែន៕
 តោះកុំចាំយូរទៅទស្សនារូបភាពទាំងអស់៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កែវ នីសា
កែវ នីសា
កែវ នីសា
កែវ នីសា
កែវ នីសា
កែវ នីសា
កែវ នីសា
កែវ នីសា
កែវ នីសា ពេលទៅវត្ត 
កែវ នីសា ពេលទៅវត្ត 
កែវ នីសា ពេលទៅវត្ត 
កែវ នីសា ពេលទៅវត្ត 
កែវ នីសា ពេលទៅវត្ត 
កែវ នីសា ពេលទៅវត្ត 
កែវ នីសា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T