ពុទ្ធោ! បុរសម្នាក់លង់ទឹកស្លាប់ ដោយសារសុំមិត្តស្រីរៀបការនៅក្នុងទឹក (មានវីដេអូ)

//s5.kh1.co/75/753b950af6edd76098c6bb22552f67125d2d1899.jpg
សង្គម

 ២៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អាមេរិក៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ បុរសម្នាក់បានលង់ទឹកស្លាប់ ក្រោយពីសុំមិត្តស្រីរៀបការនៅក្នុងទឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសនោះមានឈ្មោះថា Steven Weber ជាជនជាតិអាមេរិក។ នៅក្នុងថ្ងៃកើតហេតុ គាត់បានធ្វើដំណើរកម្សាន្តលំហែកាយជាមួយមិត្តស្រីរបស់គាត់នៅក្នុងតំបន់ Tanzania ប្រទេសអាហ្វ្រិក។ គូស្នេហ៍មួយគូនេះ បានស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងនៅលើទឹកដែលអាចមើលឃើញទឹកតាមកញ្ចក់បង្អួចបាន។ ដោយចង់ធ្វើឲ្យមិត្តស្រីរំភើបនិងចងចាំក្នុងជីវិត គាត់បានចូលទៅក្នុងទឹកដើម្បីសុំមិត្តស្រីរៀបការ។

យោងតាមវីដេអូបង្ហាញឲ្យឃើញថា លោក Steven Weber បានចូលទៅក្នុងទឹកដោយកាន់ក្រដាសមួយដាក់ចូលទៅក្នុងថងផ្លាស្ទិកដោយសរសេរថា៖

«បងមិនអាចទប់ដង្ហើមបានយូរដើម្បីប្រាប់អូនថា បងស្រលាញ់ចំនុចណាខ្លះរបស់អូននោះទេ។ ប៉ុន្ដែ បងស្រលាញ់អ្វីៗគ្រប់យ៉ាងដែលអូនមាន គឺស្រលាញ់ខ្លាំងឡើងៗជារៀងរាល់ថ្ងៃ។»

គាត់ក៏បែរក្រដាសម្ខាងទៀតដែលសរសេរថា៖

«តើអូនព្រមរៀបការជាមួយបងទេ?»

បន្ទាប់មកគាត់បានបើកប្រអប់ចិញ្ចៀនបង្ហាញទៅកាន់មិត្តស្រី។

លោក Steven Weber
លោក Steven Weber
លោក Steven Weber
លោក Steven Weber

ក្រោយពីការស្លាប់របស់លោក Steven Weber រួចមក នាង Kenesha Antoine ដែលត្រូវជាមិត្តស្រីបានបង្ហោះសារដ៏ក្ដុកក្ដួលមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយសរសេរថា៖

«អូនគ្មានពាក្យអ្វីដើម្បីថ្លែងពីការគោរពព្រលឹងរបស់បងទេ។ បងជាពន្លឺដ៏ភ្លឺសម្រាប់មនុស្សគ្រប់ៗគ្នាដែលបានជួបបង។ បងមិនអាចងើបចេញពីទឹកដើម្បីបានឮពាក្យថា យល់ព្រមចេញពីមាត់អូននោះទេ។ អូនព្រម! ព្រម! អូនព្រមមួយលានដង! អូននឹងរៀបការជាមួយបង។ អូននឹងរៀបការជាមួយបងនៅជាតិក្រោយទៀត។ អូនស្រលាញ់បងខ្លាំងណាស់។»

សម្រាប់ជុំវិញការស្លាប់របស់លោក Steven Weber ខាងក្រសួងការបរទេសនៅក្នុងតំបន់ Tanzania មិនទាន់បានបញ្ជាក់ពីមូលហេតុបណ្ដាលឲ្យលង់ទេ។

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវនេះល្បីល្បាញពេញបណ្ដាញសង្គមរួចមក មានមហាជនជាច្រើនបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់លោក Steven Weber ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

លោក Steven Weber និងមិត្តស្រី
លោក Steven Weber និងមិត្តស្រី
លោក Steven Weber និងមិត្តស្រី
លោក Steven Weber និងមិត្តស្រី
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T