នេះជាកាដូថ្លៃៗ ដែលភាគច្រើនហ្វេន ជូនតារាK-pop ដែលគេស្រលាញ់!!

//s4.kh1.co/69/697d9917cd41a95cbbd882296dabf6047358db0d.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង​៖ មិន​ចម្លែក​នោះ​ទេ​ អ្នកគាំ​ទ្រភាគច្រើន​ ​តែង​តែ​ផ្តល់​តម្លៃ​ជា​សំខាន់​ក្នុង ​ថ្ងៃ​ខួប​កំណើត​របស់​idol ​ពួកគេ ដូច្នេះក្នុង​ពេល​នោះ​អ្នកគាំ​ទ្រ ​តែង​តែ​ត្រៀម​រៀបចំ​​នៅឱកាស ក៏​ដូច​ជា​​ការ​ភ្ញាក់​ផ្អើល​មួយ​ចំនួន​ ទៅ​ដល់​idol របស់​ពួកគេ​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​យ៉ាងណា​មិញ គេ​ឃើញ​ថា នៅ​ពេល​ដែល​ខួប​កំណើត​របស់​idol របស់​ពួកគេ​ខិតជិត​មកដល់ មាន​​អ្នកគាំ​ទ្រ​មួយ​ចំនួន​បាន ​ត្រៀម​រៀប​ចំ​នៅ​ផ្ទាំងរូប​ធំៗ ​រួម​ទាំង​ការ​ផ្សព្វ​ផ្សាយ​ផ្សេងៗ តាមរយៈប្រព័ន្ធ​អ៊ីន​ធើណែត​ នៅ​តាម​ផ្លូវ​ក៏ដូច​ជា​ តាម​កន្លែង​សំខាន់ៗ​មួយ​ចំនួននៃ​ទីក្នុង​។ ស្របពេល​ដែល​មាន អ្នក​គាំ​ទ្រ​មួយ​ចំនួនទៀត​​បាន ​ត្រៀម​រៀប​ចំនៅ​កាដូដ៏​មាន​តម្លៃ​ថ្លៃ​ៗ​ ទៅកាន់​idol របស់​ពួកគេផងដែរ​។

ជាក់​ស្តែង​ខាងក្រោម​នេះ គឺ​សុទ្ធសឹង​តែ​ជា​កាដូ ​ដែល​មាន​តម្លៃ​យ៉ាង​ថ្លៃៗ អ្នកប្រាកដ​ជា​ភ្ញាក់​ផ្អើល​មិន​ខាន​នោះ​ទេ​ នៅពេល​ដែល​បាន​​ដឹង​ពី ​តម្លៃ​នៃ​កាដូមួយ​ចំនួន​ ​ដែល​តារា​K-pop ទាំង​នេះ ​ទទួល​បាន​ពីអ្នកគាំទ្រ ​របស់ពួកគេក្នុង​ថ្ងៃ​ខួបកំណើត​ម្តងៗ​​នោះ៕

ចង់​ដឹង​ច្បាស់​សូម​ទៅ​ទស្សនា​រូប​ភាព​ដូច​ខាងក្រោម៖

១. JungKook

កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ Jungkook
កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ Jungkook
កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ Jungkook
កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ Jungkook
កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ Jungkook
កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ Jungkook

Jungkook ធ្លាប់​បាន​ទទួល​ដុំមាស ​ដែល​មាន​ទម្ងន់​រហូត​ដល់ ​ទៅ​៥០ក្រាម​។ នេះ​មិន​មែន​ជាកាដូ ​ដែល​មាន​តម្លៃទី​១​ដែល​Jungkook បាន​ទទួល​នោះ​ទេ។ សមាជិក​ពៅ​នៃ​ក្រុម​BTS រូប​នេះ​ក៏​ធ្លាប់​បានទទួល ​នៅ​នាឡិកា​ម៉ាក​Rolex មួយ​គ្រឿង​ដែលតាម​មើល​ទៅ ​នាឡិកា​ដែល​អ្នកគាំ​ទ្រ​បាន ​ជូន​ជា​កាដូ​ទៅ​Jungkook នោះ​អាច​មាន​តម្លៃ​រហូតដល់​​ទៅ​២៣,០០០ដុល្លារ ​ឬ​អាច​លើស​ពី​នេះ​ទៅ​ទៀត។ ​នៅ​មាន​កាស​ស្តាប់​ដ៏​ទំនើប​ រួម​ទាំង​កាមេរ៉ា​ម៉ាក​Canon EOS 5 ដែល​អាច​មាន​តម្លៃ​រហូត​ដល់ ​ទៅ​១,០០០ដុល្លារ ស្បែកជើ​ងកវែង​ម៉ាក​Luis Vuitton និង​ខ្សៃ​ដៃ​ម៉ាកTiffany & Co ផងដែរ។

២. Baekhyun

កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ Baekhyun
កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ Baekhyun

Baekhyun ធ្លាប់​បាន​ទទួល​នាឡិកាម៉ាក​Rolex សម្រាប់​ជា​កាដូ​ថ្ងៃ​ខួប​កំណើត​ ពីអ្នកគាំ​ទ្រ​របស់​គេ។ ជាក់​ស្តែង​ម៉ាក​នាឡិកា​ម៉ាកRolex នេះ​មាន​តម្លៃ​ថោក​បំផុត​ក៏​២,០០០ដុល្លារ​ឡើង​ដែរ ក៏ប៉ុន្តែ​សម្រាប់​កាដូដែល ​អ្នកគាំ​ទ្រ​បាន​ជូនទៅ​Baekhyun នេះគឺ​អាច​មាន​តម្លៃ​រហូតដល់ ​ទៅ​១០,០០០ដុល្លារ។ ហើយ​នេះ​ក៏មិនមែន​ជា ​លើក​ដំបូង​ដែល​តារា​ប្រុ​សរូប​នេះ ​បាន​ទទួល​កាដូ​ដ៏​មាន​តម្លៃ ​បែប​នេះ​ពី​អ្នកគាំ​ទ្រ​ដែរ។

៣. Mingyu

កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ Mingyu
កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ Mingyu

ក្នុង​ខួប​គម្រប់​២០​ឆ្នាំ​របស់​គេ Mingyu បាន​ទទួល​នៅ​កាដូ​ជា​ច្រើន ​រួម​បញ្ចូល​ដូច​ជា Givenchy ម៉ាក Dolce & Gabbana ម៉ាក Siant Laurent រួម​ទាំង​Louis Vuitton ផង​ដែរ។

៤. Sana

កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​Sana
កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​Sana

សមាជិកក្រុម​ចម្រៀង​TWICE ធ្លាប់​បាន​ទទួល​កាដូ​នាឡិកា កាបូប​លុយ រួម​ទាំង​របស់​របរមួយ​ចំនួន​ទៀត ​ដែល​មាន​តម្លៃ​រហូតដល់​ ទៅ​១០,០០០ដុល្លារ។

៥. V

កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ V
កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ V
កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ V
កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ V

អ្នកគាំ​ទ្រ​ដឹង​ថា​V ចូល​ចិត្ត​ធ្វើការ​តុប​តែង​ខ្លួន ​ជាមួយ​សម្លៀក​បំពាក់​ម៉ាក​Gucci។ ដូច្នេះ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​V អ្នកគាំ​ទ្រ​បាន​ជូន​នៅ​កាដូ​ម៉ាក​Gucci ជាច្រើន​ដល់​រូប​គេ។

៦. Kang Daniel

កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ Kang Daniel
កាដូ​ដែល​អ្នកគាំ​ទ្រ​បាន​ជូន​ទៅ​ឲ្យ​ Kang Daniel

ក្នុង​ថ្ងៃ​ខួប​កំណើត​គម្រប់​២២​ឆ្នាំ ​របស់​រូប​គេ Daniel បាន​ទទួល​នៅ​កាដូជាច្រើន​ដូចជា​​ស្បែក​ជើងម៉ាក​Jimmy Choo, អាវ​ក្រៅ​ម៉ាក​Saint Laurent ខោម៉ាកAdidas X Alexander កាសស្តាប់​ម៉ាក​Sony WH-1000X រួមទាំង​កាបូប​លុយ ​ម៉ាក​Gucci ផងដែរ។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T