ក្រោយចាញ់សប្ដាហ៍នេះ Barcelona សាងកំណត់ត្រាអាក្រក់មួយ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ!!

//s6.kh1.co/be/be3467851790bd9a03d9f05326112455f0772698.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ៧ពិន្ទុពីការប្រកួត ៥ប្រកួតក្នុងការចាប់ផ្ដើមរដូវកាល ២០១៩-២០២០ គឺជាកំណត់ត្រាដ៏អាក្រក់មួយរបស់ Barcelona ក្នុងរយៈពេល ២៥ចុងក្រោយមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Ernesto Valverde ៥ប្រកួតក្នុងក្របខណ្ឌ La Liga រដូវកាលថ្មីនេះ ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះ ហាក់មានភាពលំបាកក្នុងការស្វែងរកពិន្ទុមែនទែន។

លោក Ernesto Valverde
លោក Ernesto Valverde

៥ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់២ បានន័យថា Barcelona មានតែ ៧ពិន្ទុក្នុងចំណោម ១៥ពិន្ទុ និងរូបគ្រាប់បាល់ដល់ទៅ ៩គ្រាប់ ខណៈការប្រកួតចុងក្រោយកាលពីថ្ងៃសៅរ៍ ក្លិបអ្នកមានបុណ្យបានបរាជ័យក្រោមថ្វីជើង Granada ក្នុងលទ្ធផល ២ទល់នឹង០។

https://s6.kh1.co/__image/w=650,h=365,q=100/b8/b849971abf59b75d4e1022e7712411b23cefb7f0.jpeg

គួរបញ្ជាក់ផងដែរថា កាលពីរដូវកាល ១៩៩៤-១៩៩៥ ៥ប្រកួតដំបូងរបស់ Barcelona នៅក្នុងលីគក៏ដូចពេលនេះផងដែរ ពោលគឺឈ្នះ២ ស្មើ១ និងចាញ់២៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T