គម្រប់ខួប Anniversary ពីមួយឆ្នាំទៅមួយឆ្នាំ Kimberly និង Mark កាន់តែបង្ហាញភាពផ្អែមល្ហែមកាន់តែខ្លាំង

//s4.kh1.co/cf/cfb012e50a74b76cd16de31fd066bb60f641e6e4.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ជាការពិតណាស់ ទំនាក់ទំនងស្នេហារបស់គួស្នេហ៍កំពូលតារាសម្ដែងដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ ពោលគឺកញ្ញា Kimberly និងកម្លោះសង្ហា លោក Mark Prin ដែលជាគូស្នេហ៍ដ៏ផ្អែមល្ហែម ត្រូវបានប្រកាសឲ្យមហាជនបានដឹង កាលពីនាអំឡុងឆ្នាំ២០១៣កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរយៈពេលជាច្រើនឆ្នាំ ដែលទាក់ទងគ្នាជាគូស្នេហ៍នេះដែរ តារាសម្ដែងស្រី កញ្ញា Kimberly និង លោក Mark នៅតែរក្សាភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច ដោយជារឿយៗ ក៏តែងតែបានឃើញអ្នកទាំងពីរ បានចំណាយពេលវេលាដើរកម្សាន្តក្នុង ឫក្រៅប្រទេសជាមួយគ្នា ជាញឹកញាប់ផងដែរ។

លើសពីនេះទៅទៀត កាលពីយប់មិញនេះ គឺជាថ្ងៃខួបស្នេហាគម្រប់៦ឆ្នាំរបស់តារាប្រុស លោក Mark និងកញ្ញា Kimberly ក្នុងនោះដែរ ក៏មិនចាញ់ឆ្នាំមុនៗប៉ុន្មាន ដោយបានឃើញអ្នកទាំងពីរបានទៅទទួលទានអាហារជាមួយគ្នា និងជាពិសេសបានចំណាយពេលវេលា យ៉ាងរ៉ូមែនទិកតែពីរនាក់ថែមទៀតផង។

ទន្ទឹមនឹងនោះដែរ នៅក្នុងបណ្ដាញសង្គមរបស់គូស្នេហ៍មួយគូនេះ ក៏ឃើញថាមានការបង្ហោះជារូបភាព រួមជាមួយនឹងសារដ៏ផ្អែមល្ហែម បញ្ជាក់ពីទំហំចិត្តនៃក្ដីស្រលាញ់រៀងៗខ្លួន ចំពោះគ្នាទៅវិញទៅមកផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

Mark និង Kimberly
Mark និង Kimberly
Mark និង Kimberly
Mark និង Kimberly
Mark និង Kimberly
Mark និង Kimberly
គម្រប់ខួបAnniversary Mark និង Kimberly ឆ្នាំនេះ 
គម្រប់ខួបAnniversary Mark និង Kimberly ឆ្នាំនេះ 
គម្រប់ខួបAnniversary Mark និង Kimberly ឆ្នាំនេះ 
គម្រប់ខួបAnniversary Mark និង Kimberly ឆ្នាំនេះ 
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T