ញាក់សាច់!! Liverpool ទៅដុត Chelsea ដល់ផ្ទះបន្តភាពឈ្នះ ៦ប្រកួតជាប់គ្នា (មានវីដេអូ)

//s4.kh1.co/f8/f8f7b378c07876222c5c3af3c36f25070fed9761.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ការប្រកួតពានរង្វាន់លីគកំពូលរបស់អង់គ្លេស Premier League ក្នុងសប្ដាហ៍ទី៦ កាលពីយប់មិញក្រុមជើងឯករងរដូវកាលចាស់ ហង្សក្រហម Liverpool បានយកឈ្នះតោខៀវ Chelsea ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Stamford Bridge។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=499,q=100/71/71a12a1101cd4cf828f0d181c5903421d40061dc.jpg

ការប្រកួតពេញ ៩០នាទីក្រុមទាំងពីរបានសម្រុកគ្នាយ៉ាងជក់ចិត្ត យ៉ាងណាក្រុមភ្ញៀវ Liverpool ជាអ្នកបើកការនាំមុខមុន ២គ្រាប់តាមរយៈគ្រាប់បាល់របស់កីឡាករ Alexander-Arnold នៅនាទី១៤ និងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Roberto Firmino នៅនាទី៣០។ ខណៈ ១គ្រាប់តាមពីក្រោយរបស់ Chelsea រកបានដោយខ្សែបម្រើជម្រើសជាតិបារាំង N’Golo Kante។

https://s5.kh1.co/__image/w=650,h=366,q=100/4b/4b35c5dd8cecb547b07bb084502f648f4ee9cfdc.jpg

ជ័យជម្នះនេះបានធ្វើឲ្យក្រុមរបស់លោក Klopp ឈរកំពូលតារាងបណ្ដោះអាសន្នគិតត្រឹមសប្ដាហ៍ទី៦នេះ ដោយ ៦ប្រកួតកន្លងមកឈ្នះទាំង ៦និងមាន ១៨ពិន្ទុនៅក្នុងដៃ រីឯ Chelsea វិញឈរលេខ ១១ ៦ប្រកួត ឈ្នះ២ ស្មើ២ និងចាញ់២ មាន ៨ពិន្ទុ៕

សូមទស្សនាវីដេអូ Highlight រវាង Chelsea និង Liverpool នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T