West Ham សំពងពីរញញួរយក៣ពិន្ទុពី Manchester United (មានវីដេអូ)

//s6.kh1.co/2b/2b02ee3e9e4359d5c508dc5c08c05c7106eaee04.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី៦នេះ ក្រុមញញួរយក្ស West Ham United បានបើកទ្វារកីឡដ្ឋាន London Stadium ស្វាគមន៍ក្រុមភ្ញៀវ Manchester United ដោយលទ្ធផលបញ្ចប់ទៅដោយក្រុម West Ham ទទួលជ័យជម្នះក្នុងលទ្ធផល ២ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយទទួលបាន៣ពិន្ទុកាលពីយប់មិញនេះ West Ham ឡើងមកឈរលេខ៥ ដោយមាន ១១ពិន្ទុក្នុងដៃចាញ់ក្រុមកំពូលតារាង Liverpool ៧ពិន្ទុ។

ក្រុម West Ham United 
ក្រុម West Ham United 

ការប្រកួតកាលពីយប់មិញនេះគេសង្កេតឃើញថា ក្រុម West Ham លេងបានយ៉ាងល្អដោយស៊ុតចំគោលដៅបាន៦ដង សម្រេចទីបាន២គ្រាប់ខណៈក្រុមភ្ញៀវវិញស៊ុតចំគោលដៅតែ៣ដងប៉ុណ្ណោះ។

គ្រាប់ទី១របស់ West Ham រកបានដោយកីឡាករ Andriy Yarmolenko ដោយការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Felipe Anderson នៅនាទីទី៤៤។ ចំណែកឯគ្រាប់ទី២វិញ រកបានដោយការស៊ុត Free-kick យ៉ាងអស្ចារ្យពីសំណាក់កីឡាករ Aron Cresswell នៅនាទីទី៨៤។

ការស៊ុត Free-kick បញ្ចូលទីដោយកីឡាករ Aron Cresswell
ការស៊ុត Free-kick បញ្ចូលទីដោយកីឡាករ Aron Cresswell

គួររម្លឹកផងដែរថាក្រុម Manchester United ហាក់ចាប់ផ្ដើមមិនសូវបានល្អឡើយក្នុងចំណោម៦ប្រកួតរបស់ខ្លួន ដោយឈ្នះ២ដង ស្មើ២ដងនឹងចាញ់២ដង មាន៨ពិន្ទុក្នុងដៃឈរក្នុងចំណាត់ថ្នាក់លេខ៨៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T