«​វត្ត​មេ​ជ្រៃ​» ដាច់​ស្រ​យាលក្រខ្សត់​​ជាង​គេ…​ ​ចៅអធិការវត្ត​​អំពាវ​នាវ​​សូម​​ជួយ​ផង (​មានវី​ដេ​អូ​)

//s6.kh1.co/5a/5a2a65e0031c3eb04c3c166dfc2c94ea8365e987.jpg
សង្គម

 ២៣-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ខេត្តសៀមរាប ៖ ព្រះ​ចៅអធិការ​វត្ត ព្រះ​នាម ឃ្លោក ឃ្លឿ​ន ដែល​ទើប​មក​គង់នៅ​ក្នុង​វត្ត​មេ​ជ្រៃ បាន​រយៈពេល​៤​ព្រះ​វស្សា (៤​ឆ្នាំ​) ដែល​មាន​ព្រះ​ជន្ម​៧០​ព្រះ​វស្សា ហើយ​នៅ​ក្នុង​វត្ត​មានព្រះអង្គ​តែ​២​ព្រះ​អង្គ​ប៉ុណ្ណោះ និង​លោកតា​២​នាក់ (​ម្នាក់​ជា​គណៈ​កម្ម​ធិ​ការ អាចារ្យវត្ត និង​ម្នាក់​ទៀត​ជា លោកតា​អាចារ្យ​ដុត​ខ្មោច​) ព្រមទាំង​យាយ​ៗ​មាន​ចំនួន​៨​នាក់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វត្ត​មេ​ជ្រៃ​នេះ​មាន​ចម្ងាយ​ពី​ទីរួមខេត្ត​ចំនួន​២៤​គីឡូម៉ែត្រ និង​មាន​ចម្ងាយ​ពី​ទីរួមស្រុក​ពួក​ចំនួន​២៤​គីឡូម៉ែត្រ ស្ថិត​នៅ​ជាប់​នឹង​បឹង​ទន្លេសាប ក្នុងភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្ត​សៀមរាប​។ ហើយ​ជា​វត្ត​ដាច់​ស្រ​យ៉ា​ល​ពី​គេ និង​ក្រខ្សត់​ជាងគេ​ទៀត សូ​ម្បី​តែ​ចង្ហាន់​ក៏​មិន​សូវ​សំបូរហូរហៀរ​ដូច​វត្ត​ដទៃ​ដែរ ដូច​ក្នុងស្រុក ឬ​ខេត្ត​ឯទៀត​។ បើ​ដល់​ថ្ងៃសីល​ម្តង​ៗ ទើប​មាន​ពុទ្ធ​បរិ​ស័​ព្ធ​នៅ​តាម​ភូមិ យក​ចង្ហាន់​មក​ប្រគេន និង​សុំ​សី​ល្ប៍​នៅ​ទីនោះ ប្រហែល​ជិត​១០​នាក់ បើ​មិនមែន​ថ្ងៃ​សី​ល្ប៍​ទេ គឺ​មាន​តែ​ឆាន់​មី និង​ទឹកតែ​ប៉ុណ្ណោះ​។

បើ​តាម​ចៅអធិការ​វត្ត​មេ​ជ្រៃ ព្រះ​នាម ឃ្លោក ឃ្លឿ​ន មាន​សង្ឃដីកា​បន្ត​ថា កាលពីមុន ព្រះ​អង្គ​បួស​​នៅ​វត្ត​ទួល​ខ្ពស់ ជា​ភិក្ខុសង្ឃ នៅ​ភូមិ​ដូន​អ៊ុ​ន ឃុំ​ដូន​កែវ ស្រុក​ពួក ។ លុះ​បច្ចុប្បន្ន​ព្រះ​អង្គ​មក​រស់នៅ​ក្នុង​វត្ត​មេ​ជ្រៃ ជា​ចៅអធិការ​វត្ត ទើបបាន​៤​ព្រះ​វស្សា ហើយ​ក្នុង​វត្ត​នេះ​មានព្រះអង្គ​គង់នៅ​តែ​២​ព្រះ​អង្គ​គត់ និង​តា​អាចារ្យ​២​នាក់ និង​យាយ យាយ​៨​នាក់ ដល់​ថ្ងៃ​សី​ល្ប៍ ទើប​ពួក​គាត់​ឡើង​មក​សុំ​សី​ល្ប៍​នៅ​ទី​នេះ លុះ​សុំ​សី​ល្ប៍​ចប់​ពួក​គាត់​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ព្រោះ​ផ្ទះ​ពួក​គាត់​នៅ​ជិត​ៗ​នេះ​ដែរ​។

ព្រះ​ចៅអធិការ​វត្តមាន​សង្ឃដីកា​បន្ត​ថា ដោយ​ស្ថានភាព​ផ្លូវ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពុទ្ធ​បរិស័ទ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទី​ជិត​ឆ្ងាយ​ដែរ ។ បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​មក​ពី​ទីរួមខេត្ត​មក​ដល់​ផ្លូវបំបែក​មួយ​ទៅ​ស្រុក​ពួក មាន​ផ្លូវ​គ្រោះ​ក្រហម​ខាងឆ្វេង​ដៃ យើង​បត់​ទៅ​ត្រង់​រហូត​ដល់​ពាក់​កណ្តាលផ្លូវ​មាន​ផ្លូវ​កៅស៊ូ​១ បត់​ទៅ​ឃុំ​កែវ​ពណ៌ ហើយ​យើង​ជិះ​តាម​ផ្លូវ​ក្រួស​ក្រហម ឃុំ​កែវ​ពណ៌ រហូត​ទៅ​ដល់​កន្លែង​លក់​សំបុត្រ​សហគមន៍​កែវ​ពណ៌ រួច​បត់​ទៅ​ក្រោម​ជិះ​តាម​ផ្លូវ​មាត់​ព្រែក រហូត​ដល់​វត្ត​មេ​ជ្រៃ ប្រហែល​ជាង​២​ម៉ោង​។

ចំណែក​លោកតា យ៉​យ បឿន អាយុ​៦៩​ឆ្នាំ ជា​គណៈ​ក​ម្មា​ការ​វត្ត​មេ​ជ្រៃ បាន​រៀបរាប់​ថា ក្នុង​វត្ត​មេ​ជ្រៃ​នេះ​មាន​លោកតា​អាច​រ្យ​២​នាក់ ទាំង​ខ្ញុំ និង​ម្នាក់​ទៀត​ជា​អាចារ្យ​ដុត​ខ្មោច ព្រមទាំង​លោក​យាយ​៨​នាក់ ។ ហើយ​វត្ត​នេះ​ដល់​ថ្ងៃ​សី​ល្ប៍ ឬ​ថ្ងៃ​បុណ្យ ឬ​បុណ្យ​ភ្ជុំបិណ្ឌ ទើប​មាន​មនុស្ស​មក​ច្រើន ចំណែក​ថ្ងៃ​ធម្មតា​វិញ គ្មាន​ប្រជាពលរដ្ឋ​ណា​យក​ចង្ហា​ន់​មក​ប្រគេន​លោក​ទេ ដោយសារ​តែ​ផ្លូវ​វា​ពិបាកធ្វើ​ដំណើរ​ខ្លាំង​ពេក​។

លោក​អាចារ្យ​បន្ត​ថា ចំពោះ​ពេល​ទឹក​ឡើង​វិញ​សំបូរ​ចង្ហាន់​ជាង ព្រោះ​ទឹក​ឡើង​មាន​ពុទ្ធបរិស័ទ​យក​ចង្ហាន់​មក​ដោយ​ជិះទូក​មក​លេង​វត្ត​នោះ​ច្រើន​។ លុះ​ក្នុង​រដូវប្រាំង​មិនសូវ​មាន​ចង្ហាន់​ទេ ប៉ុន្តែ​បើ​មាន​ថ្ងៃ​សី​ល្ប៍ ឬ​បុណ្យ​ទាន ទើប​មាន​ខ្លះ ដូច្នេះ​រដូវប្រាំង​គឺ​លោក​ទាំង​២​អង្គ​មាន​តែចាំ​ឆាន់​មី​ប៉ុណ្ណោះ ព្រោះ​គ្មាន​មនុស្ស​ចេញចូល​ក្រៅពី​អ្នក​ធ្វើ​នេសាទ​ទេ ដែល​បាន​យក​ចង្ហាន់​មក​ប្រគេន​ម្តងម្កាល​។

បើ​តាម​លោក​មេឃុំ​កែវ​ពណ៌ បញ្ជាក់​ថា វត្ត​មេ​ជ្រៃ​នេះ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ពី​មន្ទីរ​ធម្មការ​សាសនា​​ខេត្ត​ពិតប្រាកដ ប៉ុន្តែ​វត្ត​នេះ​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​ពី​គេ ទើប​គ្មាន​មនុស្ស​យក​ចង្ហាន់​ទៅ​ដល់ ដោយសារ​ផ្លូវ​វា​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ពេក​។ បច្ចុប្បន្ន​នេះ វត្ត​មេ​ជ្រៃ​មាន​ព្រះសង្ឃ​គង់នៅ​២​អង្គ គ្រាន់​ជាង​កាលពីមុន​មាន​តែ​ចៅអធិការ​វត្ត​១​អង្គ​គត់​។

រីឯ​អ្នក​ភូមិ​ពាម​តា​អួរ និង​ព្រះ​ចៅអធិការ​វត្ត ក៏​ដូច​ជា​គណៈ​ក​ម្មា​ការ​អាចារ្យវត្ត ព្រមទាំង​អាជ្ញាធរ​បាន​អំពាវនាវ​រក​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​វត្ត​មេ​ជ្រៃ​មួយ​នេះ មាន​ផ្លូវ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រមទាំង​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​អាច​ចេញ​-​ចូល​បាន​ស្រួល ដើម្បី​ជួយ​ដល់​វត្ត​មេ​ជ្រៃ​មួយ​នេះ​ផង ព្រោះ​សព្វថ្ងៃ​មាន​ព្រះ​វិហារ​១​ចាស់​ណាស់​ទៅ​ហើយ និង​សាលាឆាន់​គ្មាន ហើយ​ក៏​សំណូមពរ​ដល់​អាជ្ញាធរ មេត្តា​ជួយ​ចាក់​ដី​បំពេញ​កៀន​វត្ត​នេះ​ផង ដើម្បី​ជួយ​ទប់​ជើងវត្ត កុំឱ្យ​ពេល​ទឹក​ឡើង​ម្តង​ៗ​ខ្លាច​វា​បាក់​ស្រុត​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ កោះសន្តិភាព​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក វណ្ណ ប៊ុ​ន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប​បាន​ទេ ព្រោះ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វត្ត​មេ​ជ្រៃ​មួយ​នេះ មាន​តែ​វិហារ​១ និង​រោង​បាយ​១ បាន​កសាង​ឡើង​តាំងពី​ជំនាន់​មុន​សម្តេច​នរោត្តម សីហ​នុ ម្ល៉េះ ហើយ​មាន​ផ្ទៃក្រឡា​ទំហំ​ជិត​កន្លះ​ហិ​កតា ដែល​គេ​បាន​កសាង​ឡើង ដោយ​ស្នាដៃ​បុព្វបុរស​ដើម ហើយ​នៅ​ជុំវិញ​បរិវេណ​វិហារ​មាន​អាស្រម​ថ្ម ដែល​ចៅ​អធិការ​គង់នៅ និង​មាន​រោង​តូច​ៗ​សម្រាប់​យាយ​ៗ មក​សុំ​សី​ល្ប៍​។ បើ​យើង​ឡើង​ទៅ​ដល់​វត្ត​មេ​​ជ្រៃ​នេះ មើល​នៅ​ជុំវិញ​វត្ត យើង​ឃើញ​មាន​ទេសភាព​ស្រស់បំព្រង បក់​បោក​ដោយ​ខ្យល់ជំនោរ​បរិសុទ្ធ មិន​នឹក​ស្មាន​មិន​ដល់ ប៉ុន្តែ​មិនសូវ​មាន​មនុស្ស​ទៅ​ដល់ ព្រោះ​ផ្លូវ​វា​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​​ទៅ​ដល់​វត្ត​នោះ​ណាស់៕

https://s4.kh1.co/__image/w=650,h=379,q=100/39/39703937f5e4edba1d7ae1e4e9daea4f8bdfdfa8.jpg
https://s4.kh1.co/__image/w=650,h=379,q=100/62/62f144b802e18d5a6bdcff9ce59642f21f16def2.jpg
https://s5.kh1.co/__image/w=650,h=379,q=100/72/72c1a9d787dc25bb818175a2a5a361da4cff940b.jpg
https://s5.kh1.co/__image/w=650,h=379,q=100/ac/ac0fc13cd3e8560f771edd9de588e882350cdca9.jpg
https://s6.kh1.co/__image/w=650,h=379,q=100/59/59e8d1a03a5eb9bb6fe3a57f7139a15f8df035d3.jpg
https://s5.kh1.co/__image/w=650,h=379,q=100/4c/4cfa846c47f7adce1de9d82c5e4d70a66bf7f0ea.jpg
https://s4.kh1.co/__image/w=650,h=379,q=100/02/0234b9edc2b5ac76761b83e5ea07dab1d58da13e.jpg
https://s4.kh1.co/__image/w=650,h=379,q=100/9d/9d6db1c37ce2e7f408a53af5a8fad2136c112765.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b5/b5f4e0f2b211c8d21c11b53c060c1c53eae87075.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c8/c854e7709849c21ec2b574cf4a78b3579afb5a62.jpg
https://s6.kh1.co/__image/w=650,h=379,q=100/e9/e9d07265ccb10daee78f31b519cb3dfec8d53be6.jpg
https://s4.kh1.co/__image/w=650,h=379,q=100/60/601203848ce9a2eec568965dfe9943b1556a5b9b.jpg
https://s5.kh1.co/__image/w=650,h=379,q=100/71/711608388d7986c238fd0a293bacb242a078692b.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b5/b5e47e7c3752b73ac5ca2a81e72e9e0a1a58e371.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T