១យប់ក្នុងរាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុកទ្រូងផ្លូវ៥ករណី និងបុកដើមឈើ១ករណី តែសំណាងល្អមិនមានអ្នករបួស !

//s5.kh1.co/75/75e676689ca4c5c809a88716a58dc10962ba95d6.jpg
សង្គម

 ២៣-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ នៅយប់មិញនេះ ក្នុងរាជធានីភ្នំពេញយ៉ាងហោចណាស់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុកទ្រូងផ្លូវ៥ករណី និងបុកដើមឈើ១ករណី តែសំណាងល្អគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ មិនមានអ្នករងរបួសទេ គ្រាន់តែខូចខាតយានយន្តប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីទី១៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-8224 បើកក្នុងល្បឿនលឿន ដូចហោះតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ទៅបុករបាំងថ្មទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង ទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំ។ភ្លាមៗនោះគេឃើញអ្នកបើករថយន្តខាងលើ បានរត់ចេញពីរថយន្តគេចខ្លួនបាត់ស្រមោល ពីកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

ករណីទី២៖ ស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA:3550 ចុះពីលើស្ពានអាកាសក្បាលថ្នល់លឿន ទៅបុករបាំងថ្មទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតរបាំងថ្ម ពីរផ្ទាំងយ៉ាងដំណំ។ រីឯរថយន្តវិញរងការខូចខាតក្រឡាប់ផ្ងារជើងខ្ទេចមួយកំណាត់មុខ។ ភ្លាមៗនោះគេឃើញមានមនុស្សស្រី និងក្មេងៗបានបានចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ករណីទី៣៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Toyota Pajero ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-8738 ក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវម៉ៅសេទុង លុះមកដល់ចំណុចកែងផ្លូវ១៩៣ ក៏ជ្រុលបុករបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតរបាំងថ្មមួយផ្ទាំង ចំណែកឯរថយន្តបង្កវិញបានព្យាយាមបើករត់បានចម្ងាយ២០០ម៉ែត្រ ទើបរថយន្ដទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង១០យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

ករណីទី៤៖ បុរសម្នាក់បើករថយន្ត Toyota Highlander ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X:1181 តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងឆ្លងផ្លូវ ភ្លាមៗនោះបានគេចក៏ជ្រុលបុករបាំងថ្មទ្រូងផ្លូវ ចំជំហៀខាងឆ្វេងបណ្ដាលឲ្យរថយន្ត បែកកង់ទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ករណីទី៥៖ បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-6299 បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលបុករបាំងថ្មទ្រូងផ្លូវចំពេញមួយទំហឹង បណ្ដាលឲ្យខ្ទាតរបាំងថ្មមួយផ្ទាំងឆ្លងផ្លូវម្ខាង។ ចំណែកឯរថយន្តវិញរងការខូចខាតដាច់កង់ម្ខាង និងខ្ទេចមួយកំណាត់មុខទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះមុនីវង្សកែងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ករណីទី៦៖ ស្រ្តីម្នាក់បើករថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5021បើកបរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលបុកដើមឈើចំពេញមួយទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតដាច់កង់ខាងស្ដាំ និងខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យរួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕

https://s6.kh1.co/__image/w=650,h=366,q=100/e2/e2a9404178c84c9cb1bc51fb0305b9ba49cef5b4.jpg
https://s4.kh1.co/__image/w=650,h=366,q=100/f6/f6efc79aa5fe89c4888e0d39e99903877f644d1b.jpg
https://s4.kh1.co/__image/w=650,h=488,q=100/9d/9d722943fc64ce0b348e6e66cf6468434a74e472.jpg
https://s5.kh1.co/__image/w=650,h=488,q=100/7a/7a030084c9f7f8708b606a9317dc3f4cad986891.jpg
https://s4.kh1.co/__image/w=650,h=488,q=100/08/083796757e78bd8a7c468dfcb0cf30800b27a400.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T