ប៉ុន្មានម៉ោងមុន! សុខ ស្រីនាង ស្កាត់ទៅជួប អតីតផលិតកម្ម KH Promotion ដែលជាអ្នកមានគុណនាង ក្រោយដឹងថា លោក ធ្លាក់ខ្លួនដល់ថ្នាក់លក់ទឹក

//s4.kh1.co/05/05fa4d97d4422e06a3365c2fd4b3e7207c233c1c.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០១៩ ១០ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបកន្លងទៅហើយ កាលពីប៉ុន្មានថ្ងៃចុងក្រោយ នៅលើបណ្តាញសង្គមហ្វេសប៊ុក​ បាននាំគ្នាភ្ញាក់ផ្អើល ពីដំណឹង របស់ អតីតម្ចាស់ផលិតកម្ម KH Promotion ដែលលោក បានធ្លាក់ខ្លួន លក់ទឹកតាមដងផ្លូវ។ នេះជារឿងមួយ ដែលសឹងតែមិនជឿទេថា  អតីតម្ចាស់ផលិតកម្ម KH Promotion ទាំងមូល បែរជាជួបវាសនា នូវជីវិតកម្សត់យ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្នុងនាមជា អតីតតារាចម្រៀងម្នាក់ នៅក្នុងផលិតកម្មនោះ គឺកញ្ញា សុខ ស្រីនាង ក៏មិនភ្លេច គ្រាន់លឺដំណឹងភ្លាម រូបនាង ប្រញាប់ទៅជួបលោក ព្រោះថា លោកប្រៀបបីដូចជា អ្នកមានគុណនាងមួយរូបដែរ ដែលធ្វើឲ្យគ្រប់គ្នាបានស្គាល់ សុខ ស្រីនាង ហើយក៏ជា ផ្លូវដំបូង ដែលត្រួសត្រាយនាង ដើរមកដល់ចំណុចបច្ចុប្បន្នផងដែរ។

ប៉ុន្មានម៉ោងមុននេះ កញ្ញា បានទៅជួបលោក គឹម ហេង ដែលជាម្ចាស់អតីតម្ចាស់ផលិតកម្ម KH Promotion  ជាមួយនឹងការជូនថវិកាផងដែរ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់លោក បានមួយកម្រិត។ ហើយនាង បានសរសេរលើរូបថតថា៖

រីករាយណាស់ថ្ងៃនេះដែលបានជួបហ៊ា​ បែកគ្នារយះពេលជិត10ឆ្នាំហេីយ​ ជូនពរហ៊ាមានសុខភាពល្អ​ បានធូស្រាល់ឆាប់ៗនេះឡេីងវិញ៕

ទង្វើរបស់កញ្ញា សុខ ស្រីនាង បានធ្វើឲ្យហ្វេនមានការសប្បាយចិត្ត និងពេញចិត្តជាមួយនឹងសកម្មភាពនាងយ៉ាងខ្លាំង ដែលស្តែងឲ្យឃើញថា រូបនាង​ជា តារាម្នាក់ មិនភ្លេចមនុស្សដែលជួយនាង និងអ្នកមានគុណនាង ពីមុនមក៕

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
អតីតម្ចាស់ផលិតកម្ម KH Promotion ធ្លាក់ខ្លួនលក់ទឹក
អតីតម្ចាស់ផលិតកម្ម KH Promotion ធ្លាក់ខ្លួនលក់ទឹក
អតីតម្ចាស់ផលិតកម្ម KH Promotion ធ្លាក់ខ្លួនលក់ទឹក
អតីតម្ចាស់ផលិតកម្ម KH Promotion ធ្លាក់ខ្លួនលក់ទឹក
សុខ ស្រីនាង និងអតីតម្ចាស់ផលិតកម្ម KH promotion
សុខ ស្រីនាង និងអតីតម្ចាស់ផលិតកម្ម KH promotion
សុខ ស្រីនាង និងអតីតម្ចាស់ផលិតកម្ម KH promotion
សុខ ស្រីនាង និងអតីតម្ចាស់ផលិតកម្ម KH promotion
រូបថតកាលពីមុន
រូបថតកាលពីមុន
សុខ ស្រីនាង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T