Woo Hye Mi ទទួលមរណភាពហើយ ទាំង​នៅ​វ័យ​ក្មេង​ ខណៈមូលហេតុស្លាប់ ស្ថិតក្នុងអាថ៌កំបាំងនៅឡើយ

//s6.kh1.co/5f/5f737d95296f58d51bdf170e1db21d7c6baa3ae4.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ពិត​ជា​ដំណឹងមួយ ​​ដែល​គួរ​ឲ្យ​សោក​សៅ​ខ្លាំង​ណាស់ ​តារាចម្រៀងស្រី​​Woo Hye Mi បាន​ទទួល​មរណភាព ទៅទាំង​នៅ​វ័យក្មេង​ បើ​គិត​​មក​ដល់​ត្រឹម​ពេល​នេះ​Woo Hye Mi ទើប​តែមាន​អាយុ​៣១​ឆ្នាំ​តែ​ប៉ុណ្ណោះ​​​។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​​ថ្ងៃទី២២ ខែកញ្ញា​នេះទទួល​បាន​នៅ​ ការ​​រាយការណ៍​​ពី​អ្នកដែល​ស្គា​ល់គ្នា ជាមួយ​​ Woo Hye Mi ទៅ​កាន់​សមត្ថកិច្ចថា ​​ពួកគេ​​​មិន​អាច​ធ្វើការ​​ ទាក់​ទងទៅ​នាង​បានអស់​រយៈពេល ​ពីរថ្ងៃ​មក​ហើយ។ ហើយ​​រឿង​ដែល​គួរ​ឲ្យ ​សោកស្តាយ​នោះ​គឺ ​នៅ​ពេល​ប៉ូលីស​បាន​ទៅ​ដល់ ​ផ្ទះ​របស់​នាង​នៅ​ឯម្តុំ​Mapo នៅ​យប់​ថ្ងៃទី​២១ ខែកញ្ញានោះ​គឺ​តារាចម្រៀង​ស្រី​Woo Hye Mi បាន​ទទួល​មរណភាព បាត់​ទៅ​​ហើយ។ ចំណែក​​មូលហេតុ​ពិត​ប្រាកដ ​នៃ​ការស្លាប់​របស់​នាងគេ​នៅ ​​មិនទាន់​ត្រូវ​បាន ​ដឹង​ច្បាស់​នៅឡើយទេ។

យ៉ាង​ណាមិញខាង​​ ​​ទី​ភ្នាក់ងាររ​បស់នាងនៅ​ក្នុង ​ផលិតកម្ម​​Downtown E&M បាន​និយាយ​ថា៖

​ “យើង​ពិត​ជា​រន្ធត់​ចិត្ត ខ្លាំង​ណាស់​​ដែលWoo Hye Mi លែង​បន្ត​នៅ​ជាមួយ​ពួកយើង​ ត​ទៅ​ទៀត។ ​ហើយ​កាល​ពី​ម្សិលមិញនេះ ​នាង​មិន​បាន​មក​ចូលរួម ​ការ​ប្រជុំ​សម្រាប់ការ​ផលិត​ ​វីដេអូ​ចម្រៀង​ថ្មី​របស់​នាង​នោះ​ទេ។ ​ដូច្នេះហើយទើបបាន​ពួកយើង​​​ ​ព្យាយាម​ធ្វើការ​ទាក់​ទង​ទៅកាន់​​នាង​ ប៉ុន្តែ​នាង​​មិន​​បាន​ធ្វើការ​​ឆ្លើយ​តប ​ត្រឡប់​មក​យើងវិញ​នោះ​ទេ​”។

​រីឯប្រវត្តិ​នៃ​​ភាព​ល្បី​ល្បាញ​របស់​នាង ​​ក្នុង​វិស័យ​សិល្បៈដំបូងគឺ​Woo Hye Mi ត្រូវ​បាន​ទស្សនិក​ជន ទូ​ទៅ​ស្គាល់​នាង​ដំបូង​ ក្នុង​អំឡុង​ឆ្នាំ ២០១២​។ ​នៅ​ពេលដែល​​នាង​ បាន​បង្ហាញ​ខ្លួន ​ក្នុង​កម្មវិធី​ “Voice Korea” របស់​Mnet ​។ ហើយក្នុង​ពេល​នោះ​ ​​នាង​ក៏​​បានឡើង​​ ដល់​ចំណាត់​ថ្នាក់​កំពូល​ទាំងបួន ​ក៏​ព្រោះ​តែ​​សមត្ថភាព​ ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស​សំលេង យ៉ាងប៉ិន​ប្រសប់ ​ ​រួម​ទាំង​​សម្លេង​ដ៏​មាន​ថាមពល​របស់​នាងផងដែរ។

 គួរ​បញ្ជាក់​ផង​ដែរ​ថា​កម្ម​វិធី​ បុណ្យ​សព​របស់​​នាងនឹង​ត្រូវ​បាន​ធ្វើ​ ឡើង​នៅ​ឯ​មន្ទីរពេទ្យ​Seoul Sacred Heart ផងដែរ។ ទោះ​យ៉ាង​ណា ​ក៏​សូម​ចូល​រួមរំលែក​​មរណៈ​​ទុក្ខ ដ៏​ក្រៀម​ក្រំ​​បំផុតនេះ ​ទៅ​កាន់​​ក្រុម​គ្រួសារ​ក៏​ដូច​ជា ​អ្នកគាំ​ទ្រ​របស់​តារា​ចម្រៀង​ស្រីWoo Hye Mi ទាំង​អស់ផង​ដែរ៕

Woo Hye Mi
Woo Hye Mi
Woo Hye Mi
Woo Hye Mi
Woo Hye Mi
Woo Hye Mi
Woo Hye Mi
Woo Hye Mi
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T