ចេះតែឆ្ងល់ ហេតុអីក្រដាសអនាម័យប្រើអស់លឿនម៉្លេះ លុះពេលឆែកកាមេរ៉ាសុវត្ថិភាពមើលទើបដឹង (មានវីដេអូ)

//s6.kh1.co/87/871722038d25241c333bdff34fcad8c8a413447f.jpg
សង្គម

 ២២-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ចិន៖ បន្ទប់ទឹកសាធារណៈមួយកន្លែងនៅក្នុងទីក្រុង Sichuan ប្រទេសចិន បានបាត់ក្រដាសអនាម័យអស់យ៉ាងលឿនជារៀងរាល់ថ្ងៃ លុះពេលសន្ដិសុខឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងពីមូលហេតុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ជារៀងរាល់ថ្ងៃ នាវេលាម៉ោង៥:០០ទាបភ្លឺ ប្រជាជនមួយចំនួនតួចដែលរស់នៅក្នុងតំបន់នោះ បានដើរចូលបន្ទប់ទឹកសាធារណៈដើម្បីហូតក្រដាសអនាម័យជាច្រើនយ៉ាងញ៉ាប់ដៃសម្រាប់ទុកប្រើប្រាស់នៅផ្ទះខ្លួនឯង។ ពួកគេតែងតែធ្វើសកម្មភាពមុនម៉ោងបុគ្គលិក និងសន្ដិសុខចូលធ្វើការ។

សកម្មភាពកំពុងហូតក្រដាសអនាម័យ
សកម្មភាពកំពុងហូតក្រដាសអនាម័យ

ប្រភពបានឲ្យដឹងដែរថា ទង្វើមិនសមរម្យបែបនេះ គឺមិនមែនមានតែនៅក្នុងទីក្រុង Sichuan នោះទេ សម្រាប់ទីក្រុងផ្សេងៗទៀតក៏ធ្លាប់មានបញ្ហាបែបនេះដែរ។ ប៉ុន្ដែបច្ចុប្បន្ននេះ ទីក្រុងមួយចំនួនក្នុងប្រទេសចិន បានប្រើប្រាស់ម៉ាស៊ីនស្កេនផ្ទៃមុខមនុស្ស ដើម្បីចេញក្រដាសអនាម័យមកក្រៅ ចៀសវាងមានជនខិលខូចលួចប្រើប្រាស់ក្រដាសអនាម័យលើសចំនួនកំណត់។

ម៉ាស៊ីនស្កេនផ្ទៃមុខចេញក្រដាសអនាម័យ
ម៉ាស៊ីនស្កេនផ្ទៃមុខចេញក្រដាសអនាម័យ

ក្រោយពីវីដេអូនេះបែកធ្លាយនៅលើបណ្ដាញអ៊ិនធើណែតរួចមក មានមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងចាស់ដៃផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T