នរណាមិនភ័យលោកអើយ! បុរសម្នាក់បើកឡានបុករះចូលក្នុងផ្សារទំនើប ផ្អើលអស់ភ្ញៀវ នាំគ្នារត់ប្រាសអាយុ (មានវីដេអូ)

//s6.kh1.co/b1/b12f3204a2097f13b3e9adcaaa711fc1b282c6fd.jpg
សង្គម

 ២២-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ បុរសម្នាក់បានបើកឡានបុករះចូលក្នុងផ្សារទំនើប Woodfield នៅក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសម្នាក់ មិនបញ្ចេញអត្តសញ្ញាណ មានអាយុ២២ ឆ្នាំបានបើករថយន្ដប្រភេទ SUV ចូលទៅក្នុងផ្សារទំនើប រួចបុករះ បណ្ដាលឲ្យភ្ញៀវដែលកំពុងដើរទិញអីវ៉ាន់ ភ័យស្លន់ស្លោរនាំគ្នារត់ ព្រោះស្មានថាជាពួកខ្មាន់កាំភ្លើងកំពុងធ្វើសកម្មភាពវាយប្រហារ។

សាក្សីម្នាក់បានឲ្យដឹងថា បុរសនោះបានបើកឡានចូលតាមច្រកទ្វារធំខាងមុខផ្សារទំនើប បន្ទាប់មកក៏បើកបុករះហាងទំនិញមួយចំនួនដូចជា ហាង Forever 21 និង ហាង Hollister ជាដើម។ នៅពេលដែលហេតុការណ៍កំពុងកើតឡើង មានមនុស្សមួយចំនួនបានស្រែកថា «ពួកខ្មាន់កាំភ្លើង» បណ្ដាលឲ្យមនុស្សផ្សេងទៀតដែលនៅជុំវិញនោះមានការភិតភ័យ បង្កទៅជាភាពចលាចលពេញផ្សារទំនើប។

សម្រាប់ជុំវិញហេតុការណ៍ខាងលើនេះ ប៉ូលិសមិនទាន់ដឹងទេថា បុរសនោះបានសេពគ្រឿងស្រវឹង ឬ ប្រើប្រាស់ថ្នាំញៀនជ្រុល ដែលជាហេតុបណ្ដាលឲ្យគាត់បើកឡានចូលក្នុងផ្សារទំនើបបែបនេះ។

យ៉ាងណាមិញ ប៉ូលិសក៏បានវាយខ្នោះចាប់ខ្លួនបុរសនោះដើម្បីទៅសួរចម្លើយផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

បុរសដែលបើកឡានចូលក្នុងផ្សារទំនើប
បុរសដែលបើកឡានចូលក្នុងផ្សារទំនើប
រថយន្ដដែលបានបើកចូលផ្សារទំនើប
រថយន្ដដែលបានបើកចូលផ្សារទំនើប
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T