ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាពនាយចេក បានស្ងាត់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំ ខណៈពេលដែលបច្ចុប្បន្ននេះលោកបានជ្រើសរើសមុខរបរលក់ដូរតាមចិញ្ចើមផ្លូវ ដើម្បីសម្រាលជីវភាពរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពីមួយថ្ងៃទៅមួយថ្ងៃតារាជើងចាស់រូបនេះ កាន់តែមានវ័យកាន់តែច្រើនឡើង ក៏ប៉ុន្តែលោកនៅតែខិតខំប្រឹងប្រែងនៅក្នុងការងាររកស៊ីរបស់ខ្លួន ដើម្បីគ្រួសារ ជាពិសេសកូនៗ។ ជាក់ស្តែងអំឡុងពេលនេះ ពិធីបុណ្យភ្ជុំបិណ្ឌក៏មកដល់ នៅក្នុងនោះក៏មានតារាប្រុសស្រីជាច្រើន បានលេចមុខនៅលើកញ្ចក់ទូរទស្សន៍គ្រប់គ្នា ក៏ប៉ុន្តែលោកបែរជានៅ ផ្ទះលក់ដូរតាមផ្លូវទៅវិញ។
ជាមួយគ្នានេះដែល តារាប្រុសរូបនេះក៏បានធ្វើការរៀបរាប់យ៉ាងគួរឲ្យអាណិត ជាមួយនឹងក្តីសង្ឃឹមថាខ្លួននឹងបានឡើងឆាកដូចតារាដទៃវិញបាន។ដោយក្នុងនោះលោកបានធ្វើការ បង្ហាញអារម្មណ៍យ៉ាងដូច្នោះថា៖
«កាលពីមុនដល់រដូវបុណ្យម្ដងៗ តែងតែជូនពរបងប្អូន តាមរយៈស្ថានីយ៍ទូរទស្សន៍បានផ្អាកមួយរយៈមកនេះ ពីព្រោះមេក្រុមគេថាលុយតិចមនុស្សច្រើនចែក មិនគ្រាន់ក៏ឲ្យខ្ញុំផ្អាកពីការសម្ដែងទាំងមានការស្ដាយ ថាធ្លាប់សម្ដែងជូនបងប្អូនសើចសប្បាយរីករាយ នឹងមានការគាំទ្រខ្ញុំទាំងចាស់ក្មេងផងដែរ។ តែសព្វថ្ងៃខ្ញុំនៅតែលេងជូនបងប្អូនកូនក្មួយតាមរយៈភ្លេងការភ្លេងសម័យអាយ៉ៃកំប្លែង បុកល័ក្ខនឹងទៅតាមបណ្តាខេត្ត ដែលមានតម្លៃសមរម្យផងដែល ហើយខ្ញុំក៏នៅមានការសង្ឃឹមថា គង់ថ្ងៃណាមួយនឹងមានវត្តមានតាមស្ថានីយ៏ទូរទស្សន៍វិញ ជាមិនខានដែលទោះយ៉ាងណាក៏ឆ្លៀតពេលវេលាជូនពរ បងប្អូនតារយៈហេ្វសបុ៊កផងដែល សូមជូនពរបងប្អូនទាំងអស់ បានសុខក្នុងការធ្វើដំណើរ ទៅតាបណ្តាខេត្តជួបជុំបងប្អូនក្នុងពិធីបុណ្យភ្ជុំបានសេចក្ដីសុខសប្បាយគ្រប់ក្រុមគ្រួសារ សូមអគុណបងប្អូនដែលនៅគាំទ្រការសម្ដែងរហូតមក»៕
សូមទស្សនារូបភាពខាងក្រោមនេះ៖







