ក្រសួងធនធានទឹកព្រមានពីជំនន់ទឹកភ្លៀង នៅតាមខេត្តមួយចំនួននៅជាប់ព្រំដែនថៃ និងឡាវ ក្រោយទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប

//s5.kh1.co/a9/a9a6997eb77b1b731f475cd3f570ce7b65dcc9a9.jpg
សង្គម

 ២២-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ បានព្រមានពីជំនន់ទឹកភ្លៀង នៅតាមខេត្តមួយចំនួននៅជាប់ព្រំដែនថៃ និងឡាវ ក្រោយទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប។ នេះបើយោងតាមសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងធនធានទឹកបានបញ្ជាក់ថា យោងលើស្ថានភាពជាក់ស្តែងនៃការវិវត្តនៃអាកាសធាតុ ដែលប្រពន្ធ័សម្ពាធទាប (ITCZ) បច្ចុប្បន្នស្ថិតនៅគងពីលើបណ្តាខេត្តនៅជាប់ព្រំប្រទល់ដែនឡាវ និងថៃ។

លក្ខណៈបែបនេះធ្វើឲ្យមានភ្លៀងខ្លាំង អូសបន្លាយយូរ បណ្ដាលឲ្យបរិមាណទឹកច្រើនដែលអាចបង្ករឲ្យទៅជាជំនន់ទឹកភ្លៀង (Flash Flood) ហើយខេត្តដែលអាចប្រឈមជាងគេ រួមមាន៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែងព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំ៕

https://s5.kh1.co/__image/w=650,h=1114,q=100/42/4250aae4ef8244fb5d6e4fce348c205a61333c9f.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T